Klopp ថា​ភ្ញាក់ផ្អើល​រឿង​នេះ អំពី​វិល​ត្រលប់​របស់ Cristiano Ronaldo

ការ​តតាំង​រវាង Man Utd និង Liverpool នៅ​រដូវ​កាល​ថ្មី ២០២១/២២ ដែល​ជើង​ទី ១ នៅ Old Trafford ត្រូវ​លេង​នៅ​ថ្ងៃ​ទី ២៤ ​តុលា​ខាង​មុខ សម្រាប់​ក្រុម​លោក Jurgen Klopp នឹង​ត្រូវ​បន្ថែម​សម្ពាធ​មួយ​កម្រិត​ទៀត ក្រោយ​ពី United យក​បាន​ប្រយុទ្ធ​ថ្មី ជា​តារា​ឆ្នើម Cristiano Ronaldo។

Medium_2021 09 12 833b086c1e

សម្រាប់​ការ​ត្រលប់​មក Old Trafford សារ​នេះ លោក Klopp ថា​មិន​ជា​មាន​អ្វី​ថ្មី​ត្រង់​រឿង​ហ្នឹង​ទេ តែ​ភ្ញាក់ផ្អើល​ត្រង់​សុខៗ CR7 គិត​ចង់​ចាកចេញ​ពី Juventus ហើយ​ក្លឹប​អាទិភាព​ដំបូង បែរ​ជា​មាន​ដំណឹង​ជាមួយ​ក្លឹប​គូ​ប្រជែង​គឺ​មេឃ​ខៀវ Man City ​ឯ​ណោះ។

លោក Klopp មាន​ប្រសាសន៍៖ "សួរ​ខ្ញុំ​រីករាយ ឬ​អត់​ការ​ដែល Ronaldo មក United? ខ្ញុំ​មិន​អាច​និយាយ​អ្វី​បាន​ទេ តែ​ខ្ញុំ​ភ្ញាក់ផ្អើល​ត្រង់​ពេល​លឺ​ចចាមអារ៉ាម​ដំបូង​ដែល​គេ​ចង់​ចេញ​ពី Juventus ហើយ​គេ​បែរ​ជា​ចង់​ទៅ City ដោយ​ពេល​នោះ​ខ្ញុំ គិត​ថា វា​នឹង​ក្លាយ​ជា​រឿង​ដ៏​អស់​សំណើច​មួយ​សម្រាប់ United តែ​ចុង​ក្រោយ​បែរ​ជា United បោះ​ជំហាន​ចូល​មក​ហើយ​សម្រេច​វា​បាន ជា​ការ​ពិត​គ្រប់​យ៉ាង​គឺ​សេរី​លើ​លោក​នេះ ពួក​គេ​អាច​ធ្វើ​អ្វី​ដែល​ពួក​គេ​ចង់"។

Skysports Ronaldo Man Utd Football_5509998

47821147 0 Image A 1_1631464356661

គួរ​​រំឭក​ថា​ក្នុង​អាជីព​របស់ Cristiano Ronaldo លោក​ធ្លាប់​លេង​តតាំង Liverpool ១១ លើក នេះ​រាប់​ទាំង​កាល​នៅ​ក្លឹប​ចាស់​និង​ថ្មី​ទាំង​អស់ ហើយ​ឈ្នះ​ ៧ លើក ស្មើ ១ ចាញ់ ៣ ដោយ​រក​បាន ៣ គ្រាប់ ពោល​ស្ថិតិ​គ្រាប់​បាល់​ជា​មធ្យម គឺ ៣១៧ នាទី/គ្រាប់៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក