ក្លឹប Real Madrid ត្រូវបានគេរាយការណ៍ថា នឹងបើកភ្លើងខៀវស្តាប់សំណើពីបណ្តាក្លឹបដែលចង់បានខ្សែប្រយុទ្ធ Eden Hazard របស់ខ្លួន នៅកំឡុងខែមករា ឆ្នាំ ២០២២ ខាងមុខ ឬជាទីផ្សារដោះដូររដូវរងា។
ការគ្រោងផ្ទេរចេញ Hazard សម្រាប់ស្តេចសមានបំណងចង់ប្រមូលលុយទុកទូទាត់ថ្លៃពលកម្មក្រាស់ក្រែលឲ្យគោលដៅថ្មី គឺ Kylian Mbappe ដែលក្លឹបអាចជានឹងយកបាននៅបញ្ចប់រដូវកាលនេះ។
បើតាមសារព័ត៌មាន todofichajes បានឲ្យដឹងថា ក្រុមដឹកនាំដោយលោក Carlo Ancelotti មានចេតនាចង់លក់ Hazard ដើម្បីទុកចន្លោះនៃការមកដល់របស់យុវជនធ្លាប់លើកពាន World Cup ជាមួយបារាំង ណាមួយកីឡាករបែលហ្សិកក៏ធ្លាក់ទម្រង់លេង គិតថាមិនអាចបន្តទៀតទៅបាននោះទេ ដ្បិតអីសុពលភាពកុងត្រាសេសសល់រយៈពេល ៣ ឆ្នាំទៀត។
គួរបញ្ជាក់ថា តារាឆ្នើមវ័យ ៣០ ឆ្នាំកាលនៅក្លឹបចាស់ Chelsea គេលេងបានល្អ លុះក្រោយផ្ទេរនៅតម្លៃបំបែកកំណត់ត្រា ១៤៥ លានអឺរ៉ូ មក Real Madrid គេបានជួបបញ្ហារបួសច្រើន ហើយសរុប ៤៧ ប្រកួត ទើបរកបាន ៥ គ្រាប់គត់ ពោលចាយពេល ២ ឆ្នាំនៅក្លឹបយក្សអេស្ប៉ាញដោយឥតន័យ។ ថ្មីៗនេះវត្តមានរបស់គេ ចាញ់ទាំងចំណូលថ្មី Eduardo Camavinga ទៅទៀត ដោយទើបតែប្តូរចូលជំនួសគេ ពេលប្រកួតទល់ Celta Vigo ក៏អាចរកបានគ្រាប់បាល់បើកឆាកភ្លាម៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក