អតីតជើងចាស់នៅក្លឹប Aston Villa លោក Gabriel Agbonlahor បានបង្ហាញការយល់ឃើញថា តារាឆ្នើមនៅ Premier League ២ រូប ដែលអាចរកបានគ្រាប់បាល់យ៉ាងហោចណាស់ ២៨ គ្រាប់នៅរដូវកាលនេះ ហើយថាអ្នកទាំងពីរនោះហើយជាអ្នកប្រជែងពានរង្វាន់ស្បែកជើងមាសពិតប្រាកដ។
ប្រាប់ទៅ talkSPORT លោក Gabriel និយាយដល់ឈ្មោះ Romelu Lukaku របស់ក្លឹបតោខៀវ Chelsea និង Cristiano Ronaldo របស់ក្លឹបបិសាចក្រហម Man Utd។ គិតត្រឹមជុំទី ១១ ដែលទើបផ្ទេរមកលេងថ្មីថ្មោងសម្រាប់កីឡាករបែលហ្សិក មាន ៤ គ្រាប់ ខណៈកីឡាករព័រទុយហ្គាល់ក៏មាន ៤ គ្រាប់។
Gabriel ថា៖ "Lukaku និង Ronaldo គេអាចរកបាន ២៨ គ្រាប់ ដោយ ២៨ គ្រាប់នេះ អ្នកប្រហែលគិតថាច្រើន តែបើយើងមើលរបៀបគេកំពុងលេងពេលនេះ គឺខ្ញុំហ៊ានថា ១ គ្រាប់ ១ ប្រកួត ដល់ ២៨ ប្រកួត អ៊ីចឹងថាប្រហែល ១០ ប្រកួតទៅចុះពួកគេមិនអាចរកបានគ្រាប់បាល់ ដូច្នេះទាំង Lukaku និង Ronaldo គឺអាចធ្វើបាន"។
គួរបញ្ជាក់ថា គ្រប់គ្នាក៏កំពុងរង់ចាំមើលផងដែរ ពីការជួបគ្នារវាងតារាឆ្នើមទាំងពីរនៅប្រកួតក្នុងលីគ ព្រោះរដូវកាលចាស់ធ្លាប់ប៉ះគ្នានៅ Serie A ម្តងហើយ។ នៅរដូវកាល ២០២១/២២ ក្រុមតោខៀវត្រូវបើកកីឡដ្ឋានស្វាគមន៍បិសាចក្រហម នៅថ្ងៃទី ២៧ វិច្ឆិកា មុនទៅលេងនៅ Old Trafford វិញនាថ្ងៃទី ១៥ ឧសភា មុនកាលបរិច្ឆេទបិទរដូវកាលមួយសប្តាហ៍៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក