គម្លាត​គ្រាប់​បាល់​នៅ PL រយៈ​ពេល​យូរ​បំផុត ឈ្មោះ Ronaldo នៅ​ចាញ់​តែ​ម្នាក់​នេះ​គត់

Cristiano Ronaldo បាន​សម្រេច ២ គ្រាប់​ម្នាក់​ឯង​នៅ​ការ​ប្រកួត​ទល់ Newcastle United សម្រាប់​ការ​ប្រកួត​ជុំ​ទី ៤ ឲ្យ​ក្លឹប​ថ្មី Man Utd កាល​ពី​យប់​ថ្ងៃ​សៅរ៍​កន្លង​ទៅ។ វា​ជា​គ្រាប់​បាល់​ដំបូង​នៅ Premier League សម្រាប់ CR7 បើ​យើង​រាប់​ចាប់​តាំង​ពី​ពេល​ដែល​លោក​ចាកចេញ​នៅ​ឆ្នាំ ២០០៩។

0_GettyImages 1339681152

ជា​ការ​ពិត តារា​ឆ្នើម​របស់​ក្លឹប​បិសាច​ក្រហម រក​បាន ១១៨ គ្រាប់​មុន​ផ្ទេរ​ចេញ​ទៅ Real Madrid ហើយ​គ្រាប់​បាល់​ចុង​ក្រោយ​របស់​ខ្លួន​នៅ United សារ​នោះ គឺ​ទល់ Man City នា​ខែ​ឧសភា ឆ្នាំ ២០០៩។ គិត​មក​ទល់​ពេល​ចុង​ក្រោយ​ទល់ Newcastle United គឺ​មាន​គម្លាត ១២ ឆ្នាំ និង ១២៤ ​ថ្ងៃ​ហើយ។

GettyImages 1235184166

Manchester+United+v+Manchester+City+Premier+w51_x6726oKx

វា​បាន​ក្លាយ​ជា​កំណត់ត្រា​ថ្មី​មួយ​ផង​ដែរ សម្រាប់​ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់ ក្នុង​នាម​ជា​កីឡាករ​បង្កើត​គម្លាត​គ្រាប់​បាល់​នៅ Premier League រយៈ​ពេល​យូរ​បំផុត​លំដាប់​ទី ២ ដោយ​នៅ​ចាញ់​តែ​អតីត​ជើង​ចាស់​មួយ​រូប​ប៉ុណ្ណោះ នោះ​គឺ Matt Jackson។

Matt Jackson Wigan

អតីត​កីឡាករ​អង់គ្លេស ធ្លាប់​សម្រេច​គ្រាប់​បាល់​នៅ​ការ​លេង​ឲ្យ​ Everton ក្នុង​ក្របខ័ណ្ឌ Premier League នា​ខែ​ឧសភា ឆ្នាំ ១៩៩៣ ហើយ​រហូត​ដល់​ខែ​វិច្ឆិកា ឆ្នាំ ២០០៦ ជាមួយ​ការ​លេង​ឲ្យ​ក្លឹប Wigan Athletic ពេល​នោះ​ទើប​លោក​អាច​រក​បាន​គ្រាប់​បាល់​សារ​ជា​ថ្មី ពោល​វា​មាន​គម្លាត​ ១៣ ឆ្នាំ និង ១៨៧ ​ថ្ងៃ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក