នៅឯកីឡដ្ឋាន Old Trafford កាលពីយប់មិញ តារាឆ្នើម Cristiano Ronaldo បានទទួលការសាទរជាខ្លាំង ជុំវិញវត្តមាននៃការបង្ហាញខ្លួនជាលើកទី ២ របស់លោកនៅក្លឹប Man Utd ហើយជាពិសេសគឺការរកបានគ្រាប់បាល់ដល់ទៅ ២ គ្រាប់នៅប្រកួតបើកឆាក។
យ៉ាងណាមិញ មិនសុទ្ធតែគ្រប់គ្នារីករាយជាមួយកីឡាករព័រទុយហ្គាល់នោះទេ ជាក់ស្តែងកាលពីយប់មិញក្រុមស្រ្តីនិយមមួយក្រុមក៏បានចាយលុយ ជួលយន្តហោះឲ្យលើកបដា កំឡុងការប្រកួតទល់ Newcastle ក្រោមអត្ថន័យ គាំទ្រដល់ Kathryn Mayorga។
Mayorga ជាអតីតគ្រូបង្រៀនមួយរូប ដែលធ្លាប់ចោទប្រកាន់ Crsitiano Ronaldo ពីបទរំលោភសេពសន្ថវៈមកលើនាងកាលពីឆ្នាំ ២០០៩ ពោលមុនពេលលោកផ្ទេរទៅក្លឹប Real Madrid ហើយនៅឈរជើងឆ្នាំចុងក្រោយឲ្យក្លឹប Man Utd នៅឡើយ។
Mayorga ធ្លាប់បានចោទប្រកាន់ទៅលើ Ronaldo ថា តារាបាល់ទាត់រូបនេះ បានរំលោភផ្លូវភេទមកលើនាងនៅក្នុងទីក្រុង Las Vegas សហរដ្ឋអាមេរិក នៅបន្ទប់សណ្ឋាគារមួយកាលពីជាង ១០ ឆ្នាំមុន។ តែយ៉ាងណាសាមីខ្លួន Ronaldo ផ្ទាល់បានបដិសេធយ៉ាងដាច់អហង្ការ ខណៈដែល Mayorga ទាមទារសំណងដល់ទៅ ៦៥ លានអឺរ៉ូឯណោះ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក