ក្លឹបយក្សអេស្ប៉ាញ Real Madrid ត្រូវបានគេរាយការណ៍ថា នៅតែមានបំណងចង់ពង្រឹងប្រព័ន្ធការពារ តាមរយៈការនាំយកកីឡាករថ្មីចូលមកបន្ថែមទៀត ក្រោយពីការបាត់បង់តារាឆ្នើមដល់ទៅ ២ រូបនៅរដូវក្តៅ មាន Raphael Varane និង Sergio Ramos។
បើតាមសារព័ត៌មាន Calciomercato ចុះផ្សាយថា de Ligt មិនត្រឹមតែមានក្លឹប Real Madrid ចង់បានប៉ុណ្ណោះទេ សូម្បីខាងក្លឹបតោខៀវ Chelsea ក៏ចាប់អារម្មណ៍គេផងដែរ ព្រោះអីក្លឹបចរចាយក Jules Kounde ពី Sevilla មិនបាន ដូច្នេះមានតែបង្វែរទៅរ៉ាដាថ្មី ជាកីឡាករហូឡង់ខាងលើវិញ។
គួរបញ្ជាក់ថា បុរសវ័យ ២២ ឆ្នាំ បានបង្ហាញខ្លួនសរុប ៧៧ ប្រកួតឲ្យ Juventus ក្រោយផ្ទេរចេញពី Ajax។ គេសេសសល់សុពលភាពកុងត្រារយៈពេល ៣ ឆ្នាំទៀត ហើយក្លឹបធំៗខាងលើទំនេរជាចូលចរចានៅរដូវក្តៅឆ្នាំក្រោយ ២០២២។ de Ligt ត្រូវបានសេះបង្កង់ចាយលុយបំបែកកំណត់ត្រានាមខ្សែការពារថ្លៃបំផុតលំដាប់ទី ២ ដែលមានតម្លៃ ៨៥,៥ លានអឺរ៉ូ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក