ចៃដន្យ​ម្ល៉េះ! Kane និង Cavai យល់​ឃើញ​ខ្សែ​ការពារ​រូប​នេះ ពិបាក​តតាំង​ដូច​គ្នា

តំណែង​ជា​ខ្សែ​ប្រយុទ្ធ មុន​ឆ្លង​កាត់​ដល់​ការ​បញ្ចប់​ទី​បាន គឺ​ត្រូវ​ឆ្លង​កាត់​ប្រព័ន្ធ​ការពារ​នៃ​ក្រុម​គូ​ប្រជែង​នីមួយៗ​សិន ហើយ​កីឡាករ​លេង​ប្រយុទ្ធ​ខ្លះ បាន​ភ្លក់​រសជាតិ​តតាំង​កីឡាករ​លេង​តំណែង​ការពារ​កំពូលៗ​ជា​ច្រើន​រាប់​ភ្លេច។

FC+Juventus+v+SSC+Napoli+Serie+pjA12puFsO6x

ក្រឡេក​មក Edinson Cavani ជា​កីឡាករ​របស់​ក្លឹប Man Utd និង​ Harry Kane របស់​ក្លឹប Tottenham Hotspur ​ឯ​ណេះ​វិញ ពួក​គេ​បាន​បង្ហាញ​ការ​យល់​ឃើញ​ដូច​គ្នា អំពី​ខ្សែ​ការពារ​មួយ​រូប ដែល​គិត​ថា ពិបាក​នឹង​តតាំង​បំផុត​លើ​ទីលាន ហើយ​នោះ​គឺ​ជា Giorgio Chiellini។

សម្រាប់ Cavani ធ្លាប់​និយាយ​ប្រាប់​គេហទំព័រ​ផ្លូវការ​ក្លឹប​បិសាច​ក្រហម​ដូច្នោះ​ថា៖ "ខ្ញុំ​លេង​ប៉ះ​ខ្សែ​ការពារ​ខ្លាំងៗ​ច្រើន​ហើយ តែ​ខ្ញុំ​តែងតែ​និយាយ​ហើយ​មក​ទល់​ពេល​នេះ អ្នក​ពិបាក​នឹង​តតាំង​បំផុត​គឺ​ជា Giorgio Chiellini"។

Ice_screenshot_20210912 122955

Ice_screenshot_20210912 123011

ចំណែក​ឯ Kane ធ្លាប់​និយាយ​នៅ​ឆ្នាំ ២០១៨ ថា៖ "ខ្ញុំ​ត្រូវ​បាន​គេ​សួរ​ច្រើន​សារ​ហើយ​អំពី​ខ្សែ​ការពារ​ដែល​គិត​ថា​ពិបាក​នឹង​តតាំង​បំផុត ដោយ​ខ្ញុំ​ក៏​តែងតែ​និយាយ​ដែរ​ថា​ជា Chiellini ហើយ​ខ្ញុំ​ធ្លាប់​បាន​តតាំង​គេ​ប៉ុន្មាន​លើក​ដែរ"។

ជា​ការ​ពិត​ការ​ប៉ះ​គ្នា​ជាមួយ Chiellini សម្រាប់ Cavani និង​ Kane ក្តី បើ​ការ​ប្រជែង​នៅ​ក្លឹប​គឺ​អាច​ថា​មាន​តិចតួច​ណាស់ ភាគ​ច្រើន​គឺ​នៅ​ជម្រើស​ជាតិ​ដែល​ជា​ការ​ប៉ះ​គ្នា​រវាង​អ៊ុយរុយហ្គាយ-អ៊ីតាលី និង​អង់គ្លេស-អ៊ីតាលី​ជា​ដើម៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក