អ្នកគាំទ្រកាំភ្លើងធំម្នាក់​បើក​ទូរស័ព្ទមើល​ការ​ប្រកួតរបស់ Man Utd ពេល​កំពុង​អង្គុយមើល Arsenal

ក្រុមកាំភ្លើងធំ Arsenal បានយកឈ្នះលើក្រុម Norwich City ១-០ នៅឯកីឡដ្ឋាន Emirates ប៉ុន្តែអ្នកគាំទ្រម្នាក់ច្បាស់ជាមានរឿងធំនៅក្នុងចិត្តរបស់គាត់។

0_JS244811604

នៅក្នុងវីដេអូឃ្លីបមួយដែលបានសាយភាយពេញបណ្ដាញសង្គម អ្នកគាំទ្រក្រុម Arsenal ត្រូវបានគេប្រទះឃើញកំពុងមើលក្រុម Manchester United យកឈ្នះក្រុម Newcastle ក្នុងលទ្ធផល ៤-១ ។

0_JS244811879

នេះ​មានន័យថា ការត្រឡប់​មក​វិញ​របស់ Cristiano Ronaldo មិនត្រឹមតែសាយភាយនៅតំបន់ពណ៌ក្រហមរបស់ Manchester ទេ តែវាបានរីករាលដាលដល់​ទីក្រុង​ឡុង​ដ៍ផងដែរ ។

បច្ចុប្បន្នក្រុមកាំភ្លើងធំកំពុងឈរនៅលេខ ១៦ កាន់៣ពិន្ទុក្នុងដៃ និងមានពីរពិន្ទុពីលើតំបន់កាត់ចោល។

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: