Ronaldo ផ្ញើសារដ៏មាន​អត្ថន័យ​ទៅ​អ្នក​គាំទ្រ​ក្រោយ​ចូល​លេង​ប្រកួតដំបូងហើយស៊ុត​២​គ្រាប់​ឱ្យ Man Utd

ក្រុមបិសាចក្រហម Manchester United បាន​យក​ឈ្នះក្រុម Newcastle United ក្នុង​លទ្ធផល​៤​ទល់​១​នាការ​ប្រកួត​ក្នុងពាន​រង្វាន់ Premier League សប្ដាហ៍​ទី៤រដូវ​កាល​២០២១/២០២២។

E_BNRvWXsAIg7EM

៤​គ្រាប់​របស់​បិសាចក្រហមរក​បាន​ដោយ Cristiano Ronaldo ២​គ្រាប់, Bruno Fernandes មួយ​គ្រាប់ និង Jesse Lingard​មួយ​គ្រាប់ ខណៈដែល Paul Pogba និង​ Luke Shaw ជា​អ្នក​បញ្ជូនបាល់។ Javier Manquillo របស់ Newcastle United ផ្សល់រង្វាន់លួងចិត្តឱ្យក្លិប​និង​មិត្តរួម​ក្រុមបានមួយ​គ្រាប់ដែរ។ សម្រាប់​ Cristiano Ronaldo បន្ទាប់​ពី​ចប់​ការ​ប្រកួត​បាន​និយាយក្នុងគណនីបណ្ដាញសង្គម​ទាំងអស់​របស់​ខ្លួន​ថា៖

241236572_2911082189221864_197193054257913188_n

"ការវិលត្រឡប់មកកាន់ទឹកដី Old Trafford របស់ខ្ញុំវិញគ្រាន់តែជាការរំលឹកមួយភ្លែត អំពីមូលហេតុដែលកីឡដ្ឋាននេះត្រូវបានគេស្គាល់ថាជាមហោស្រពនៃក្ដីសុបិន។ សម្រាប់ខ្ញុំ! វាតែងតែជាកន្លែងវេទមន្តមួយ ដែលអ្នកអាចសម្រេចបាននូវអ្វីគ្រប់យ៉ាងដែលអ្នកបានកំណត់"។

Manchester United Fans   Copy

"រួមជាមួយមិត្តរួមក្រុមរបស់ខ្ញុំ និងជាមួយនឹងការគាំទ្រដ៏អស្ចារ្យ ដែលយើងតែងតែទទួលបានពីជំហរយើង ប្រឈមមុខនឹងផ្លូវឆ្ពោះទៅមុខដោយភាពជឿជាក់ និងសុទិដ្ឋិនិយមដែលយើងទាំងអស់គ្នា នឹងអបអរសាទរជាមួយគ្នានៅទីបញ្ចប់” ។

"មានមោទនភាពដែលបានត្រលប់មក Man United វិញហើយលេងនៅ Premier League ម្តងទៀត ប៉ុន្តែសំខាន់ជាងនេះទៅទៀតរីករាយដែលបានជួយក្រុម! តោះ!យើងទៅ Devils!"។

E_BF633VIAMznS6

E_BGaohVQAAva7U   Copy

 

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: