ខ្ទឹមស គឺជាអាហារដែលមានប្រយោជន៍ល្អច្រើនចំពោះសុខភាព ដោយជាទូទៅខ្ទឹមស ១០០ ក្រាម មានប្រូតេអ៊ីន ៦,៣៦ ក្រាម កាបូអ៊ីដ្រាត ៣៣ ក្រាម កាឡូរីនិងសារធាតុចិញ្ចឹមដូចជាវីតាមីន B, កាល់ស្យូម ម៉ាញេសូមជាដើម ១៥០ ក្រាម។ ជាពិសេសវាក៏មានសារធាតុប្រឆាំងនឹងបាក់តេរី ប្រឆាំងការរលាកផងដែរ។
១) អ្នកមានជំងឺភ្នែក
ដោយសារខ្ទឹមសមានសារធាតុផ្សំ ដែលធ្វើឲ្យរលាកភ្នាសរំអិលនិងជាលិកាភ្ជាប់នៃភ្នែក ដូច្នេះអ្នកមានជំងឺឈឺភ្នែក គួរកំណត់ការទទួលទានវានៅបរិមាណទាបបំផុត។
២) អ្នកមានជំងឺថ្លើម
ខ្ទឹមស មានឥទ្ធិពលប្រឆាំងនឹងបាក់តេរី ជួយបង្កមេរោគចូលរាងកាយ ការពារជំងឺ តែយ៉ាងណាសម្រាប់អ្នកកើតជំងឺថ្លើម គឺមិនល្អនោះទេសម្រាប់ពួកគេ។ ពេលទទួលទានអាចបណ្តាលឲ្យឡើងកម្តៅ រលាកថ្លើមកាន់តែខ្លាំង ហើយនាំឲ្យខូចសរីរាង្គផ្នែកនោះធ្ងន់ធ្ងរលើសដើម។
៣) អ្នកមានជំងឺរាគ
អាលីលីននៅក្នុងខ្ទឹមស អាចបង្កើនការរលាកជញ្ជាំងពោះវៀន នាំឲ្យស្ទះសរសៃឈាម ហើម ធ្វើឲ្យស្ថានភាពកាន់តែធ្ងន់ធ្ងរលើសដើម។ ដូច្នេះសម្រាប់អ្នកមានជំងឺរាករូស គឺត្រូវជៀសវាងការទទួលទានខ្ទឹមស៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក