ជាតិស្ករក្នុងឈាមឡើងខ្ពស់ អាចបណ្តាលឲ្យមានបញ្ហាធ្ងន់ធ្ងរជាច្រើនដល់សុខភាពរាងកាយទាំងមូល។ ដោយឡែកអ្នកអាចសម្គាល់មើលការកើនឡើងកម្រិតជាតិស្ករ តាមរយៈសញ្ញា ៣ ដែលលេចចេញលើដៃដូចខាងក្រោម៖
៣) កន្ទួលក្រហមលើដៃ
ជាទូទៅវាតែងតែលេចឡើងនៅពេលស្បែកដៃប៉ះនឹងការរលាក ឬសត្វល្អិតខាំ ប៉ុន្តែវាក៏នឹងបាត់ទៅវិញ ២-៣ ម៉ោងក្រោយ។ យ៉ាងណាវាឡើងញឹកញាប់រាប់ម៉ោង នោះជាសញ្ញាបង្ហាញពីការបាត់បង់ការគ្រប់គ្រងជាតិស្ករក្នុងឈាមទៅវិញ។
២) ស្ពឹកម្រាមដៃ
មនុស្សវ័យកណ្តាលនិងចំណាស់ភាគច្រើនតែងជួប ហើយការស្ពឹកម្រាមដៃនេះ ពេលខ្លះវារាលដល់ដៃមកផ្នែកខាងលើទៀតក៏មាន។ បើឧស្សាហ៍កើតឡើងញឹកញាប់ នោះក៏ជាសញ្ញាបង្ហាញពីការកើនឡើងកម្រិតជាតិស្ករក្នុងឈាមផងដែរ។
១) ពងបើកលើដៃ
បើគ្មានការរលាក ឬទៅប៉ះទង្គិចអ្វីផង តែមានពងបែកសុខៗឡើងមកលើដៃ នោះជាសញ្ញាជាតិស្ករក្នុងឈាមឡើងខ្ពស់ ហើយជាធម្មតាវាមិនបង្កឲ្យអ្នករមាស់ ឬឈឺចាប់អ្វីនោះទេ។
ខាងក្រោមផ្លែឈើ ៤ ដែលអ្នកគួរទទួលទាន ដើម្បីបញ្ចុះជាតិស្ករក្នុងឈាមឲ្យបានលឿនបំផុត៖
១) ផ្លែគីវី
ផ្លែគិវី មានជាតិស្ករនិងខ្លាញ់ទាប ហើយជាអាហារសម្បូរទៅដោយជាតិសរសៃ ដែលមានប្រសិទ្ធភាពការពារនិងព្យាបាលជំងឺទឹកនោមផ្អែម។ លើសពីនេះសារធាតុអ៊ីណូស៊ីតូលជាច្រើន ដែលមាននៅក្នុងផ្លែគីវី ក៏អាចគ្រប់គ្រងការរំលាយជាតិស្ករក្នុងឈាមបានល្អផងដែរ។
២) ក្រូចថ្លុង
វាសម្បូរទៅដោយក្រូមីញ៉ូំ មានឥទ្ធិពលទៅជាតិស្ករក្នុងឈាមរបស់អាំងស៊ុយលីន អាចគ្រប់គ្រងជាតិស្ករក្នុងឈាមបានល្អ ហើយក៏អាចព្យាបាលជំងឺមួយចំនួនផងដែរ។
៣) ក្រូច
ផ្លែក្រូចសម្បូរទៅដោយវីតាមីន C អាស៊ីដ និងសារធាតុដទៃទៀត ដែលអាចការពារនិងកាត់បន្ថយហានិភ័យនៃការឡើងជាតិស្ករក្នុងឈាមបាន។
៤) ផ្លែប៉ោម
សារជាតិ Pectin និងជាតិសរសៃ រលាយក្នុងផ្លែប៉ោមអាចកាត់បន្ថយជាតិស្ករក្នុងឈាម និងគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមបានល្អ។ លើសពីនេះ ការទទួលទានផ្លែប៉ោមជាប្រចាំ ក៏អាចកាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងជួយការពារបញ្ហាទល់លាមកផងដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក