មុនទទួលបានជោគជ័យក្នុងអាជីពជាកីឡាករបាល់ទាត់ទល់សព្វថ្ងៃ Cristiano Ronaldo នឹងមិនអាចបំភ្លេចបាននោះទេ ពីកន្លែងដែលធ្លាប់ជួយជ្រោមជ្រែង អភិវឌ្ឍខ្លួនកាលនៅប្រទេសកំណើត នោះគឺក្លឹប Sporting CP។
CR7 បានរួមរស់នៅទីនោះតាំងពីការលេងឲ្យទ្រនំថ្នាលនៅឆ្នាំ ១៩៩៧ រហូតមកដល់ឆ្នាំ ២០០៣ ពោលឆ្លងកាត់ការលេង ៧ ឆ្នាំ ទើបផ្ទេរមកក្លឹប Man Utd ហើយបន្តការឆ្លងកាត់ក្លឹបថ្មីហូរហែ មុនត្រលប់មកបិសាចជាលើកទី ២ ដូចពេលនេះ។
យ៉ាងណាសម្រាប់តារាឆ្នើមដែលមានដើមកំណើតកើតនៅលើកោះ Madeira រូបនេះ ដើមឡើយគឺជាអ្នកគាំទ្ររបស់ក្លឹប Benfica ឯណោះទេ ដោយជាការពិតក្លឹបនេះ កាលពីអតីតកាលជោគជ័យខ្លាំង ជាពិសេសធ្លាប់ជាម្ចាស់ពាន European Cup ជំនាន់ឆ្នាំ ១៩៦១ និង ១៩៦២។ ដោយឡែកជួនពេលដែល Ronaldo លេងឲ្យក្លឹបតូចក្នុងតំបន់ Andorinha និង Nacional ក៏ជា Benfica នៅជាក្លឹបឡើងកូដមួយដែរ។
ប្រាប់នៅបទសម្ភាសន៍មួយ Ronaldo ធ្លាប់និយាយ៖ "កាលខ្ញុំនៅតូចមែនទែននោះ ខ្ញុំជាអ្នកគាំទ្រ Benfica តែក្រោយមកពេលផ្ទេរមក Sporting ក្លឹបដែលខ្ញុំគាំទ្រ ជាក្លឹបដែលខ្ញុំឈរជើងវិញ ដោយពេលវេលា ៧ ឆ្នាំនៅទីនោះ គឺពិតជាអស្ចារ្យ ហើយក្លឹបបានផ្តល់គ្រប់យ៉ាងសម្រាប់ខ្ញុំ"៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក