Liverpool ត្រៀម​លុយ​ធំ ៨៨ លាន​ផោន ចង់​ថ្ពក់​យក​គ្រាប់​ពេជ្រ​របស់ Barcelona

ក្លឹប​ហង្ស​ក្រហម Liverpool ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ដាក់​គោលដៅ​ចាប់​អារម្មណ៍​ទៅ​លើ​យុវជន​ឆ្នើម​នៅ​ឯ​ក្លឹប Barcelona ពោល​ចង់​ថ្ពក់​យក​គេ​មក​ចូលរួម​នៅ Anfield ជាមួយ​កញ្ចប់​ថវិកា​ចរចា​ ៨៨ លាន​ផោន។

Jurgen Klopp On The Touchline Before Liverpool Game Against Burnley In August 2021

Pedri Fc Barcelona 1617786505 60263

នោះ​គឺ​ខ្សែ​បម្រើ Pedri ដែល​ជា​យុវជន​វ័យ ១៨ ឆ្នាំ និង​កំពុង​លេចធ្លោ​នៅ​ក្លឹប Barcelona ហើយ​ក៏​រាប់​បាន​ជា​គ្រាប់​ពេជ្រ​ដ៏​សកម្ម​មួយ ជាក់ស្តែង​នៅ​រដូវ​កាល​មុន គេ​បង្ហាញ​ខ្លួន​ឲ្យ​ក្លឹប​សរុប​ដល់​ទៅ ៥២ លើក។

បើ​តាម​របាយការណ៍​ពី OK Diario ចុះ​ផ្សាយ​ថា ហង្ស​ក្រហម​កំពុង​រៀបចំ​សំណើ​ទឹក​ប្រាក់ ៨៨ លាន​ផោន ថ្ពក់​យក​យុវជន​សញ្ជាតិ​អេស្ប៉ាញ ហើយ​ជឿ​ថា​ការ​ចរចា​សារ​នេះ នឹង​អាច​អន្ទង​ចិត្ត​កីឡាករ​ក៏​ដូច​ជា​ក្លឹប​បាន ព្រោះ​ពួក​គេ​កំពុង​ធ្លាក់​ក្នុង​រណ្តៅ​វិបត្តិ​ហិរញ្ញវត្ថុ។

1629996413_142276_1629996550_noticia_normal_recorte1

ការ​មើល​ឃើញ Pedri សម្រាប់​ក្រុម​ដឹកនាំ​ដោយ​លោក Jurgen Klopp គឺ​ចង់​យក​មក​ជំនួស Georginio Wijnaldum ដែល​បាន​ផ្ទេរ​ទៅ​ចូលរួម​នៅ PSG កាល​ពី​រដូវ​ក្តៅ។ បញ្ជាក់​ថា​ក្រៅ​ពី​ហង្ស ខាង​ក្លឹប​មេឃ​ខៀវ Man City ក៏​ស្ថិត​ក្នុង​ចំណោម​ក្លឹប​ធំៗ​ផ្សេង​ទៀត​ដែល​ចង់​បាន Pedri ដូច​គ្នា៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក