ក្លឹប ៥ កើប​លុយ​ពី​ការ​ផ្ទេរ​ចេញ​កីឡាករ​នៅ​រដូវ​ក្តៅ តែ​លេខ ១ មិនមែន Villa

តើ​អ្នក​គិត​ថា ក្លឹប​ណា​មួយ​ទៅ ដែល​ទទួល​បាន​ប្រាក់​ចំណូល​បង្វិល​ចូល​ក្លឹប​ខ្ពស់​បំផុត​កាល​ពី​រដូវ​ក្តៅ​កន្លង​ទៅ? ភ្លាមៗ​អ្នក​ប្រហែល​ជា​នឹក​ដល់​ Borussia Dortmund ឬ Aston Villa តែ​ការ​ពិត​មិន​មែន​ពួក​គេ​ទេ​ ដែល​ឈរ​នៅ​លេខ​រៀង​ទី ១។

ខាង​ក្រោម Knongsrok បង្ហាញ​ក្លឹប​ទាំង ៥ ដែល​កើប​លុយ​ពី​ការ​ផ្ទេរ​ចេញ​កីឡាករ​បាន​ច្រើន​បំផុត នៅ​រដូវ​ក្តៅ ឆ្នាំ​២០២១៖

៥) Borussia Dortmund ទទួល​បាន ១០៨ លាន​អឺរ៉ូ

5

៤) RB Leipzig ទទួល​បាន ១១២ លាន​អឺរ៉ូ

4

៣) Chelsea ទទួល​បាន ១២២ លាន​អឺរ៉ូ

3

២) Aston Villa ទទួល​បាន ១២៧ លាន​អឺរ៉ូ

2

១) Inter Milan ទទួល​បាន ១៩៧ លាន​អឺរ៉ូ

1

គួរ​បញ្ជាក់​ថា កីឡាករ​ធំៗ​ដែល​ក្លឹប​អ៊ីតាលី​បាន​ផ្ទេរ​ចេញ​មាន​ដូច​ជា Lukaku លក់​បាន ១១៥ លាន​អឺរ៉ូ និង Achraf Hakimi លក់​បាន ៦០ លាន​អឺរ៉ូ​ជា​ដើម៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក