ការប្រកួតនៅ Premier League ចុងសប្ដាហ៍នេះ ប្រមូលផ្តុំសុទ្ធតែគូជក់ចិត្តជាច្រើន ជាពិសេសគឺការបង្ហាញវត្តមានរបស់ Cristiano Ronaldo នៅក្លឹប Man Utd។ ចំណែកឯ Man City ឯណោះ ក៏មានឱកាសអាចសងសឹកទៅលើ Leicester City ដែលបានបំបាក់ខ្លួននៅពានរង្វាន់ FA Community Shield កន្លងទៅផងដែរ។
បើតាមការទស្សន៍ទាយរបស់លោក Dimitar Berbatov ដែលជាអ្នកវិភាគលើប៉ុស្តិ៍កម្មវិធីមួយ បានបង្ហាញលទ្ធផលទស្សន៍ទាយគូសំខាន់ៗដូចខាងក្រោម៖
Crystal Palace នឹងចាញ់ ០-២ Spurs
Arsenal នឹងឈ្នះ ២-១ Norwich City
Leicester នឹងចាញ់ Man City ១-៣
Chelsea នឹងឈ្នះ Aston Villa ២-០
Leeds នឹងចាញ់ Liverpool ០-២
Everton នឹងឈ្នះ Burnley ១-០
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក