មនុស្សរាប់លាននាក់នៅជុំវិញពិភពលោក តែងតែមានការខ្វល់ខ្វាយអំពីការថែរក្សាសុខភាពទូទៅរបស់ពួកគេ។ ជាពិសេស នៅពេលថ្មីៗនេះផងដែរ សង្កេតឃើញថា មានទម្លាប់ល្អៗរាប់សិបថ្មីៗដែលបានលេចឡើងជារូបរាងជារៀងរាល់ថ្ងៃ។ ប៉ុន្តែប្រសិនបើអ្នកធ្វើតាមពួកគេដោយខ្វាក់ភ្នែក នោះអ្នកពិតជាអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់អ្នកជាក់ជាមិនខាន។ ថ្ងៃនេះយើងនឹងនាំអ្នកទៅមើលទម្លាប់មួយចំនួនខាងក្រោមដែលបានបំផ្លាញសុខភាពធ្ងន់ធ្ងរ។
៦. ប្រើឡេការពារកម្តៅថ្ងៃជារៀងរាល់ថ្ងៃ
កាលពីអតីតកាលមនុស្សប្រើឡេការពារកម្តៅថ្ងៃតែនៅពេលវិស្សមកាលប៉ុណ្ណោះ ប៉ុន្តែសព្វថ្ងៃនេះពួកគេប្រើវាសូម្បីតែមុនពេលចេញទៅក្រៅមួយរយៈពេលខ្លីក៏ដោយ។ រហូតដល់ពេលនេះ ដរាបណាយើងមិនមានការប៉ាន់ប្រមាណច្បាស់លាស់អំពីហានិភ័យ អ្នកជំនាញណែនាំឱ្យប្រើឡេការពារកម្តៅថ្ងៃដែលមានសារធាតុរ៉ែជំនួសឱ្យជម្រើសផ្សេង។ ដោយសារតែសារធាតុរ៉ែ ដូចជា ស័ង្កសី អុកស៊ីដ និងទីតានឌីអុកស៊ីតបង្កើតជារបាំងការពាររាងកាយលើស្បែកដែលទទួលរងពីពន្លឺព្រះអាទិត្យ។
៥. បោះបង់ផលិតផលទឹកដោះគោ
ថ្មីៗនេះផលិតផលទឹកដោះគោតែងតែត្រូវបានបោះបង់ ប៉ុន្តែអ្នកត្រូវដឹងថា ប្រសិនបើអ្នកមិនមានការរឹតបន្តឹងរបបអាហារ (អាឡែរហ្សីឬបញ្ហាផ្សេងទៀត) ការមិនទទួលទានផលិតផលទឹកដោះគោក៏អាចនឹងធ្វើឱ្យអ្នកគ្មានសារធាតុចិញ្ចឹមសំខាន់ៗ ថែមទាំងនាំឱ្យមានបញ្ហាប្រព័ន្ធរំលាយអាហារ។ ទោះយ៉ាងណា ផលិតផលទឹកដោះគោមានជាតិកាល់ស្យូមនិងវីតាមីនឌីដែលចាំបាច់សម្រាប់ឆ្អឹងរបស់អ្នក។
៤. ដុសធ្មេញបន្ទាប់ពីទទួលទានអាហារ
ជាធម្មតាទន្តពេទ្យបានណែនាំឱ្យដុសធ្មេញរបស់អ្នកពីរដងក្នុងមួយថ្ងៃរៀងរាល់ព្រឹកនិងពេលល្ងាច។ ប៉ុន្តែមានមនុស្សមួយចំនួនដែលតែងតែធ្វើវាញឹកញាប់ពេក បន្ទាប់ពីទទួលទាននអាហារព្រោះដើម្បីព្យាយាមថែរក្សាសុខភាពមាត់ធ្មេញរបស់ពួកគេឲ្យបានល្អ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកទើបតែញ៉ាំអាហារដែលមានជាតិអាស៊ីត សូមកុំប្រើច្រាសដុសធ្មេញឲ្យសោះ ព្រោះអាស៊ីតជះឥទ្ធិពលអវិជ្ជមានដល់ស្រទាប់ធ្មេញដោយធ្វើឱ្យធ្មេញចុះខ្សោយ។
៣. ប្រើសំឡីកប្បាសដើម្បីសម្អាតត្រចៀក
អ្នកប្រហែលជាធ្លាប់បានប្រើរួចមកហើយនូវសំឡីប្រភេទនេះ ប៉ុន្តែអ្នកត្រូវដឹងថា អ្នកមិនគួរប្រើដើម្បីត្បិលចូលក្នុងត្រចៀកអ្នកឡើយ ព្រោះនៅពេលអ្នកសម្អាតត្រចៀករបស់អ្នកដោយប្រើ swab អ្នកពិតជារុញចូលទៅខាងក្នុងកាន់តែជ្រៅ ក្រៅពីនេះប្រសិនបើអ្នកព្យាយាមកាន់តែខ្លាំងអ្នកអាចធ្វើឱ្យខូចក្រដាសត្រចៀកបាន។
២. ការប្រើប្រាស់ទឹកលាងដៃ
ឥឡូវនេះការលាងដៃរបស់អ្នកពិតជាមានសារៈសំខាន់ខ្លាំងណាស់ដែលជាហេតុធ្វើអោយមនុស្សភាគច្រើៗ ពេញនិយមក្នុងការប្រើប្រាស់ទឹកលាងដៃ។ ប៉ុន្តែ CDC បញ្ជាក់ថា គ្មានអ្វីប្រឆាំងមេរោគល្អជាងការលាងដៃជាមួយសាប៊ូឡើយ។ សាប៊ូនិងទឹកអាចកំចាត់មេរោគគ្រប់ប្រភេទចំណែកឯទឹកអនាម័យវិញអាចល្អសម្រាប់តែមនុស្សមួយចំនួនប៉ុណ្ណោះ។ ម្យ៉ាងទៀតផលិតផលបែបនេះមិនអាចកំចាត់សារធាតុគីមីនិងលោហធាតុដែលបង្កគ្រោះថ្នាក់បានឡើយ។ ជាការពិតទឹកអនាម័យល្អនៅពេលដែលអ្នកមិនអាចលាងដៃជាមួយសាប៊ូបាន ប៉ុន្តែបើអាចអ្នកគួរតែប្រើសាប៊ូនិងទឹកជាការប្រសើរជាង។
១. ប្រើកន្សែងក្នុងផ្ទះបាយឬអេប៉ុងច្រើនពេក
ជាការពិតអ្នកត្រូវសម្អាតផ្ទះបាយឱ្យបានទៀងទាត់និងហ្មត់ចត់ សម្រាប់តុទូនិងផ្ទៃផ្សេងទៀត។ មនុស្សភាគច្រើនតែងតែសម្អាតពួកគេដោយប្រើកន្សែងផ្ទះបាយប៉ុន្តែក្រោយពីប្រើរួចមិនបានបោះចោលនោះទេ។ ជាអកុសលផ្ទៃសើមអាចធ្វើឲ្យមានបាក់តេរីនិងមេរោគជុំវិញផ្ទះបាយបាន។ ដូច្នេះ ដើម្បីបងា្ករកុំឱ្យកើតមានឡើងសូមប្រើល្បិចនេះ៖ ដាក់អេប៉ុងសើមនិងកន្សែងចូលក្នុងមីក្រូវ៉េវរយៈពេល ៦០ វិនាទីដើម្បីឱ្យវាស្ងួតល្អ៕
ប្រភព៖ បរទេស
ដោយ៖ សុភាព