Man Utd ទិញ​កីឡាករចូល​ច្រើន​តែ​ក្លិប​មួយ​នេះ​មានតម្លៃខ្លួនកីឡាករសរុបថ្ងៃជាងគេបំផុត​ក្នុងពិភពបាល់ទាត់

Manchester City មានក្រុមកីឡាករថ្លៃបំផុតក្នុងពិភពបាល់ទាត់ នេះបើយោងតាមការស្រាវជ្រាវថ្មីៗនេះដោយក្រុមអង្កេតបាល់ទាត់ CIES Football Observatory។

F0f02ac4 5c42 4b8a A32a A1cc1e9e5d14

ក្រុមរបស់លោក Pep Guardiola មាន​តម្លៃសរុប ៩២៦ លានផោន ដែលប្រមូលផ្តុំកីឡាករ​ដែលមាន​តម្លៃខ្លួនសរុបថ្ងៃ​ជាង​គេ ខណៈដែលក្រុមបិសាចក្រហម Manchester United ស្ថិតនៅលេខ ២ មានតម្លៃ ៨៧៧ លានផោនមានគម្លាតដល់ ៤៩ លានផោននៅរដូវកាលនេះ។

WhatsApp Image 2021 09 06 At 5.29.16 PM

ទោះយ៉ាងណា Paris Saint-Germain ក្រោមបិសាចក្រហម Manchester United តែ​បន្តិច​តែ​ប៉ុណ្ណោះ ខណ: ដែលក្រុមខ្លាំង Ligue 1 មួយ​នេះមានកីឡាករសរុបតម្លៃ ៨២០ លានផោន បន្ទាប់​ពី​បានជ្រើសរើសកីឡាករឆ្នើម ៗ របស់ពិភពលោក។

RF MOST EXPENSIVE SQUADS V4 1

ខាងក្រោមនេះ​គឺ​តារាង​ចំណាត់​ថ្នាក់៖

Manchester City – £926 million

Manchester United – £877 million

Paris Saint-Germain – £820 million

Real Madrid – £675 million

Chelsea – £669 million

Liverpool – £576 million

Juventus – £563 million

Barcelona – £551 million

Arsenal – £542 million

Tottenham – £472 million

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: