ខាងក្រោមនេះជាអាថ៌កំបាំងពិសេសសម្រាប់ស្រ្តី ដែលចង់បានចង្កាស្តើង ដោយមិនចាំបាច់ចំណាយលុយលើការវះកាត់

ជាធម្មជាតិនៃមនុស្សម្នាក់ៗកើតមកតែងតែមានសម្រស់រូបរាងកាយខាងក្រៅ ស្រ់ស្អាតផ្សេងៗគ្នា អ្នកខ្លះរាងមានសាច់ ធាត់ អ្នកមួយចំួនទៀតមានរាងស្គម ស្លីម ចំពោះទម្រង់មុខក៏ដូចគ្នាដែរ។ ដោយឡែក នៅមានមនុស្សមួយផ្នែកតែងតែចូលចិត្តចំណាយលុយអស់ជាច្រើនដើម្បី កែកុនបន្ថែមលើផ្ទៃមុខ ដើម្បីកាន់តែទទួលបានភាពស្រស់ស្អាលើសដើម។ ដូច្នេះ ដើម្បីកុំឲ្យខាតប្រាក់វះកាត់ អ្នកគួរចងចាំគោលការណ៍នៃការញ៉ាំអាហារដូចខាងក្រោមនេះ។

កាត់បន្ថយអំបិលក្នុងរបបអាហារ

ការកាត់បន្ថយអំបិលចេញពីរបបអាហាររបស់អ្នកមិនត្រឹមតែជួយឱ្យអ្នកមានអាយុវែងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយកាត់បន្ថយការលើសទម្ងន់រួមទាំងខ្លាញ់នៅលើមុខ ជាពិសេសនៅក្រោមចង្កា។ ការទទួលទានអំបិលកាន់តែច្រើនអាចធ្វើឱ្យអ្នកមានអារម្មណ៍ថា មុខរបស់អ្នកហើម ហើមពោះនិងមិនស្អាត។

គួរធ្វើលំហាត់ប្រាណសាច់ដុំមុខជាប្រចាំ

ការធ្វើលំហាត់ប្រាណសម្រាប់សាច់ដុំមុខដើម្បីពង្រឹងសាច់ដុំនៅតំបន់មុខទាំងមូល។ កាលណាសាច់ដុំមុខតឹងនឹងជួយអ្នកដុតបំផ្លាញខ្លាញ់។ ដូច្នេះ អ្នកត្រូវធ្វើលំហាត់ប្រាណកដោយផ្អៀងក្បាលរបស់អ្នកត្រលប់ទៅមើលពិដាន បន្ទាប់មកចុចបបូរមាត់ខាងក្រោមរបស់អ្នកទៅបបូរមាត់ខាងលើ តាមដែលអ្នកអាចធ្វើបាន សង្កត់រយៈពេល ១០ វិនាទី យ៉ាងហោចណាស់ត្រូវធ្វើ ១០ ដងក្នុងមួយថ្ងៃ។

ដើម្បីធ្វើលំហាត់ប្រាណចង្កាអ្នកត្រូវផ្អៀងក្បាលរបស់អ្នកមកវិញហើយសម្លឹងមើលទៅលើមេឃរក្សាមាត់របស់អ្នកឱ្យមូលឲ្យចេញរូបរាងដូចពេលនិយាយពាក្យថា “ អូ” ក្នុងរយៈពេល ២០ វិនាទី ហើយអ្នកគួរតែអនុវត្តប្រចាំថ្ងៃនឹងជួយអ្នកឱ្យទទួលបានលទ្ធផលល្អបំផុត ។

គួរធ្វើលំហាត់ប្រាណរាងកាយទាំងមូល

គួរឱ្យភ្ញាក់ផ្អើលការធ្វើលំហាត់ប្រាណលើរាងកាយទាំងមូលរបស់អ្នកក៏ជួយឱ្យអ្នកស្រកទម្ងន់លើមុខផងដែរ។ ការធ្វើលំហាត់ប្រាណបេះដូង ដូចជា រត់ ហែលទឹក និងជិះកង់ ព្រោះវាអាចជួយដុតបំផ្លាញកាឡូរី ស្រកទម្ងន់ ថែមទាំងជួយអ្នកបង្កើតសាច់ដុំ។ ដូច្នេះ អ្នកគួរតែហាត់ប្រាណយ៉ាងហោចណាស់ ៣០ នាទីក្នុងមួយដង បីដងក្នុងមួយសប្តាហ៍។

ផឹកទឹកឱ្យបានគ្រប់គ្រាន់សម្រាប់រាងកាយ

ជាមធ្យមអ្នកគួរតែបន្ថែមទឹកយ៉ាងតិច ៨ ពែងក្នុងមួយថ្ងៃស្មើនឹងទឹក ២ លីត្រក្នុងមួយថ្ងៃ។ ទឹកគឺល្អខ្លាំងណាស់សម្រាប់សុខភាពដើម្បីដំណើរការនៃការកំចាត់ជាតិពុលនិងជួយសម្អាតជាតិកង្វក់ក្នុងរាងកាយ។ លើសពីនេះទឹកក៏ជួយឱ្យស្បែកមុខរបស់អ្នកទន់រលោង ក្នុងពេលជាមួយគ្នានេះវាជួយធ្វើឱ្យចង្ការបស់អ្នករលោងនិងស្អាតជាងមុនផងដែរ៕

ប្រភព៖ បរទេស

ដោយ៖ សុភាព