ក្រូចឆ្មាលាយ​ទឹកក្ដៅឧណ្ហ៍ៗ​មាន​ប្រយោជន៍​ច្រើន​ណាស់ តែ​បើ​ផឹក​ខុស​ ៥ របៀប​នេះ ដឹង​តែ​យ៉ាប់​ហើយ

មនុស្ស​ជា​ច្រើន​បាន​ដឹង​រួច​ហើយ ថា​ការ​ទទួល​ទាន​ទឹកក្ដៅឧណ្ហ៍ៗ លាយ​ជាមួយ​ក្រូចឆ្មារ​ដែល​មាន​ជាតិ​ជូរ គឺ​ល្អ​ខ្លាំង​ណាស់​សម្រាប់​សុខភាព។ យ៉ាង​ណា​អ្នក​ត្រូវ​ដឹង​ថា របៀប​នៃ​ការ​ទទួល​ទាន ៥ ខាង​ក្រោម គឺ​ជា​កំហុស​ដែល​ត្រូវ​ជៀសវាង ព្រោះ​វា​អាច​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ៖

៥) អ្នក​ជំងឺ​មាន​រាងកាយ​ត្រជាក់

Nuochanh_ERBK

យោង​តាម​អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា ប្រសិន​អ្នក​ជំងឺ​មាន​រាងកាយ​ត្រជាក់​ខ្លាំង អ្នក​មិន​គួរ​ទទួល​ទាន​វា​ច្រើន​ពេក ព្រោះ​អាច​នាំ​ឲ្យ​ជំងឺ​ឬ​សភាព​រាងកាយ​កាន់​តែ​ទ្រុឌទ្រោម​ទៅ។ ឧទាហរណ៍៖ អ្នក​ជំងឺ​ស្ទាប​ខ្លួន​ទៅ​ត្រជាក់​ស្រិប អស់​កម្លាំង ត្រជាក់​ចុង​សន្លាក់​ម្រាម​ដៃ​ម្រាម​ជើង គឺ​ដាច់​ខាត​មិន​ត្រូវ​ទទួល​ទាន​វា​ឡើយ។

៤) ការ​លាយ​ទឹក​ក្រូច​ឆ្មា​ជាមួយ​ទឹក​ក្តៅ​ពេក

ហុ

ការ​ទទួល​ទាន​ទឹក​ក្រូចឆ្មា​ដែឡ​ក្តៅ​ខ្លាំង​ពេក វា​នឹង​បំផ្លាញ​អង់ហ្សីម​ដែល​មាន​ប្រយោជន៍​នៅ​ក្នុង​ក្រូចឆ្មារ នាំ​ឲ្យ​បាត់បង់​តម្លៃ​នៃ​អាហារូបត្ថម្ភ​របស់​វា។ យក​ល្អ​គួរ​តែ​លាយ​ទឹក​ក្រូចឆ្មារ​ជាមួយ​ទឹកក្ដៅឧណ្ហ៍ៗ ដែល​មាន​សីតុណ្ហភាព​ក្តៅ​ល្មម ពោល​កុំ​ក្តៅ​ដូច​ទឹក​កំពុង​ពុះ។

៣) ផឹក​ពេល​ពោះ​ទទេ

ទឹក​ក្រូចឆ្មារ​មាន​ជាតិ​អាស៊ីដ​ខ្ពស់​ណាស់ ដូច្នេះ​ប្រសិន​ពេល​ទទួល​ទាន​វា​នៅ​ពេល​ពោះ​ទទេ ពេល​ព្រឹក​ជា​ដើម គឺ​អាច​ជះ​ផល​ប៉ះពាល់​ច្រើន​ដល់​ប្រព័ន្ធ​រំលាយ​អាហារ។ ទម្លាប់​បែប​នេះ​យូរ​ទៅ អាច​ធ្វើ​ឲ្យ​ក្រពះ​ចាល់​អាស៊ីដ បណ្តាល​ឲ្យ​រលាក ដំបៅ ឬ​មាន​ហូរ​ឈាម​ក្រពះ​ថែម​ទៀត។

ដូច្នេះ​អ្នក​គួរ​មាន​អាហារ​ចូល​ពោះ​ ឬ​ទទួល​ទាន​អាហារ​ពេល​ព្រឹក​រួច សឹម​ទទួល​ទាន​ទឹក​ក្រូចឆ្មារ​គឺ​ល្អ​បំផុត​សម្រាប់​សុខភាព។

២) ផឹក​ទឹក​ក្រូចឆ្មារ​ច្រើន​ក្នុង​ពេល​តែ​មួយ

Ice_screenshot_20210910 131504

ដ្បិត​បើ​វា​មាន​ប្រយោជន៍​ច្រើន​សម្រាប់​សុខភាព និង​សម្រស់ តែ​អ្នក​ក៏​មិន​គួរ​ទទួល​ទាន​វា​ច្រើន​ពេក​ក្នុង​ទេ​មួយ​នោះ​ដែរ។

ព្រោះ​វា​អាច​បណ្តាល​ឲ្យ​រលាកក្រហាយ​ទ្រូង ហើយ​យោង​តាម​វេជ្ជបណ្ឌិត​លើក​ឡើង​ថា ការ​ទទួល​ទាន​វា​ច្រើន​ពេក​ក្នុង​ពេល​តែ​មួយ អាច​ប្រឈម​ជំងឺ​ច្រាល​ក្រពះ​ពោះវៀន (GERD) និង​ការ​ចាល់​អាស៊ីដ។ ជា​ទូទៅ​ល្អ​បំផុត អ្នក​គួរ​ទទួល​ទាន​វា​ត្រឹម ២ កែវ/ថ្ងៃ​បាន​ហើយ បើ​លើស​ពី​នេះ​វា​អាច​ជា​បំផ្លាញ​សុខភាព​យើង​ទៅ​វិញ។

១) អ្នក​ដែល​មាន​ដំបៅ​ក្នុងមាត់

ប្រសិន​អ្នក​កំពុង​មាន​ដំបៅ​ក្នុង​មាត់ ពង​បែក​មាត់ ក៏​អ្នក​មិន​គួរ​ទទួល​ទាន​ទឹក​ក្រូចឆ្មារ​ដែរ ព្រោះ​វា​អាច​បណ្តាល​ឲ្យ​សភាព​ជំងឺ​កាន់​តែ​ធ្ងន់ធ្ងរ​ទៅ។ តាម​អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា ជា​ទូទៅ​ដំបៅ​​មាត់​ត្រូវ​ការ​ពេល ១-២ សប្តាហ៍​ដើម្បី​ជា​សះស្បើយ ហើយ​បើ​កំឡុង​ពេល​នោះ​អ្នក​នៅ​ទទួល​ទាន​ទឹកក្រូច​ឆ្មារ នោះ​ជាតិ​អាស៊ីដ​ខ្ពស់​វា​នឹង​ចូល​ប្រតិកម្ម​ធ្វើ​ឲ្យ​ជំងឺ​កាន់​តែ​ធំ​ទៅ ដ្បិត​បើ​ដំបៅ​ចាស់​តូច​ក៏​ដោយ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក