មិនមែន​ចេះ​តែ​ស៊ុត​ទេ Bruno ថា​ខ្លួន​ទៅ​ហាត់​ក្បាច់​ស៊ុត​ប៉េណាល់ទី ពី​គ្រូ​មួយ​រូប

Bruno Fernandes បាន​ក្លាយ​ជា​អ្នក​ស៊ុត​ប៉េណាល់ទី​ផ្តាច់​មុខ​នៅ Man Utd ក្រោយ​គេ​ផ្ទេរ​មក​ចូលរួម​កាល​ពី​ខែ​មករា ឆ្នាំ ២០២០ យ៉ាង​ណា​ក្រោយ​ពេល​ Cristiano Ronaldo មក​ដល់ គ្រប់​គ្នា​កំពុង​រង់ចាំ​អុត​មើល​ថា នឹង​មាន​ការ​សម្រេច​បែប​ណា តែ​មតិ​ភាគ​យល់​ឃើញ​ថា គួរ​តែ​ផ្ទេរ​ទៅ CR7 ជា​ជាង​បន្ត​ទុក​ឲ្យ Bruno។

Bruno Fernandes

0_GettyImages 657234458

បញ្ជាក់​បន្តិច Bruno ស៊ុត​ប៉េណាល់ទី ២២ លើក ចូល​ដល់​ទៅ ២១ លើក ដែល​នេះ​ជា​ស្ថិតិ​ល្អ​បំផុត​របស់​ក្លឹប ហើយ​ជាមួយ​ស្ថិតិ​ដែល​មាន​អត្រា​ជោគជ័យ​ខ្ពស់​បែប​នេះ គេ​បង្ហើប​ថា គេ​រៀន​ពី​គ្រូ​នៅ​ក្លឹប​ក្នុង​ប្រទេស​អ៊ីតាលី​កាល​ពី ៥ ឆ្នាំ​មុន។

ប្រាប់​សារព័ត៌មាន MOTDx ខ្សែ​បម្រើ​ឆ្នើម​ខាង​លើ​និយាយ៖ "ខ្ញុំ​ជា​ញឹកញយ​ដើម​ឡើយ​គឺ​របៀប​ផ្សេង​ពី​គ្នា តែ​ពេល​ខ្ញុំ​នៅ Sampdoria កាល​នោះ​មាន​គ្រូ​មួយ​រូប​ដើរ​ចូល​មក​ប្រាប់​ខ្ញុំ​ថា​ អ្នក​ឯង​គួរ​តែ​សាកល្បង​ស៊ុត​របៀប​នេះ​វិញ"។

SPORT PREVIEW Bruno Fernandes

លោក​បន្ត៖ "ក៏​ដោយសារ​កាល​ពី​អតីតកាល កីឡាករ​មួយ​ចំនួន​ធំ​នៅ Sampdoria ពួក​គេ​តែងតែ​លោត​ហើយ​ស៊ុត​បែប​ហ្នឹង ពេល​ស៊ុត​ប៉េណាល់ទី អ៊ីចឹង​ខ្ញុំ​ក៏​ចាប់​ហ្វឹកហាត់​ការ​ស៊ុត​បែប​ហ្នឹង​ពី​ពេល​ហ្នឹង​ត​រៀង​មក ហើយ​មក​ដល់​ពេល​នេះ វា​ក្លាយ​ជា​របៀប​ស៊ុត​ដ៏​ល្អ​មួយ"៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក