Berbatov ថា​ប្រយុទ្ធ ៣ រូប​នៅ​ខាង​លើ​របស់ Man United លោក​សុំ​ដាក់​បែប​នេះ​ហើយ

អតីត​ខ្សែ​ប្រយុទ្ធ​រួម​ក្លឹប Man Utd គឺ Dimitar Berbatov បាន​បង្ហាញ​ការ​យល់​ឃើញ​មួយ​ចំនួន ពាក់ព័ន្ធ​នឹង​ការ​វិល​ត្រលប់​មក​វិញ​នៃ​មិត្ត​ចាស់​គឺ Cristiano Ronaldo ហើយ​អត្ថបទ​នេះ យើង​លើក​បង្ហាញ ២ ចំណុច​ដូច​ខាង​ក្រោម។

GettyImages 86215039

គេ​សួរ​ថា តើ​ Ronaldo គួរ​តែ​ទទួល​បាន​ឱកាស​ជា​អ្នក​ស៊ុត​ប៉េណាល់ទី​នៅ Man Utd ដែរ​ទេ? លោក Berbatov ឆ្លើយ៖ "ត្រូវ​តែ​ផ្លាស់ប្តូរ Bruno គេ​ត្រូវ​តែ​ផ្តល់​មក​ឲ្យ Ronaldo ជា​ធម្មតា​ក្នុង​វិស័យ​បាល់ទាត់ គឺ​តែងតែ​ត្រូវ​មាន​បែប​ហ្នឹង ពេល​នរណា​ម្នាក់​មក​ដល់​ដូច​ជា Ronaldo ជា​ប្រធាន​ក្រុម​មួយ​រូប​នៅ​ជម្រើស​ជាតិ​របស់​អ្នក​ផង ជា​កីឡាករ​ល្អ​បំផុត​ក្នុង​លោក ដូច្នេះ​អ្នក​ត្រូវ​បង្ហាញ​ការ​គោរព ដោយ​ផ្តល់​ឲ្យ​គេ​ស៊ុត​ប៉េណាល់ទី តែ​បើ​ការ​ស៊ុត Free-Kick ​លុះត្រា​តែ​អ្នក​ទាំង​ពីរ​ជជែក​គ្នា​សិន"។

GettyImages 1235013028

GettyImages 1234988935 1

តើ​ប្រព័ន្ធ​ខាង​មុខ ៣ រូប​ល្អ​បំផុត​របស់ Man Utd គួរ​រៀប​បែប​ណា ជាមួយ​ការ​ប្រើប្រាស់ Ronaldo? លោក Berbatov បន្ត៖ "ខ្ញុំ​នឹង​ដាក់ Ronaldo នៅ​ប្រយុទ្ធ​កណ្តាល ហើយ​ដាក់ Mason Greenwood អាច​ថា​ប្រយុទ្ធ​ស្លាប​ឆ្វេង​ក៏​បាន​ស្តាំ​ក៏​បាន ព្រោះ​គេ​សក្តិសម​នឹង​ទទួល​បាន​ឱកាស​លេង ហើយ​ខ្ញុំ​ដាក់ Sancho ម្នាក់​ទៀត​នៅ​ប្រយុទ្ធ​ស្លាប"។

GettyImages 1337115246 1

"គ្រប់​គ្នា​ដែល​ផ្សារភ្ជាប់​ដោយ​ស្វ័យប្រវត្តិ​ជាមួយ United កំពុង​មាន​ការ​រំភើប​ចិត្ត​ជា​ខ្លាំង ដែល Ronaldo ត្រលប់​មក​វិញ​សារ​នេះ ហើយ​ក៏​គិត​ថា Ronaldo អាច​អាច​ជួយ United លើក​ពាន​រង្វាន់​បាន​ផង​ដែរ"៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក