អនាគត​តារា​ឆ្នើម​មួយ​រូប កាន់​តែ​គួរ​ឲ្យ​សង្ស័យ ក្រោយ​គ្មាន​វត្តមាន​ក្នុង​ផ្ទាំង​ប៉ាណូ​ក្លឹប Man Utd

ផ្ទាំង​ប៉ាណូ​ដ៏​ធំ ដែល​បាន​ដាក់​តាំង​នៅ​មុខ​ច្រក​កីឡដ្ឋាន Old Trafford ត្រូវ​បាន​អ្នក​គាំទ្រ​កំពុង​ចាប់​អារម្មណ៍​ទៅ​លើ អវត្តមាន​តារា​ឆ្នើម​ដ៏​សំខាន់​មួយ ក្រោយ​ពី​ក្លឹប​ទើប​កែ​ថ្មី ដោយ​មាន​បន្ថែម​រូប Cristiano Ronaldo។

Fggf

ក្នុង​នោះ​យើង​មើល​មួយ​ភ្លែត យើង​ប្រាកដ​ជា​ចាប់​អារម្មណ៍​ទៅ​លើ Cavani, Greenwood, Varane, Mata, Ronaldo, Bruno, Wan-Bissaka, Sancho, Rashford, Maguire, Ole ក៏​ដូច​ជា​កីឡាការនី​មួយ​ចំនួន​ផ្សេង​ទៀត ពោល​គេ​សំដៅ​ទៅ​កីឡាករ​សំខាន់ៗ​របស់​ក្លឹប តែ​ចម្លែក​អី​បែរ​ជា​បាត់​មុខ Paul Pogba ទៅ​វិញ។

Ice_screenshot_20210910 065442

អ្នក​គាំទ្រ​ជា​ច្រើន​បាន​បញ្ចេញ​មតិ​លើ Twitter ស្រដៀងៗ​គ្នា​ថា ប្រហែល​ជា​អនាគត​របស់ Pogba ស្ថិត​ក្រោម​មន្ទិល​សង្ស័យ អាច​ចាកចេញ​ច្រើន​ជាង​នៅ​ ទើប​ក្លឹប​សម្រេច​ធ្វើ​បែប​ហ្នឹង។ ខ្លះ​ទៅ​និយាយ​ថា ហេតុអ្វី​ក្លឹប​មិន​ផ្តល់​ការ​គោរព​សម្រាប់​កីឡាករ​បារាំង ទាំង​ដែល​គេ​ក៏​ជា​កីឡាករ​ឆ្នើម និង​បាន​ចូលរួម​ចំណែក​ជួយ​ក្លឹប​ច្រើន​ដែរ។ ផ្ទុយ​ទៅ​វិញ បែរ​ជា​អាច​ដាក់​មុខ Mata, Cavani ឬ Bruno ដែល​ខ្លះ​ទើប​មក​ក្រោយ និង​ខ្លះ​មិន​សូវ​សំខាន់​ផង​នោះ។

Ice_screenshot_20210910 065503

Ice_screenshot_20210910 065457

បញ្ជាក់​ថា Pogba ពិត​ណាស់​ដែល​ថា​គេ​ជា​ខ្សែ​បម្រើ​ដ៏​លេចធ្លោ​មួយ​របស់ United ជាក់ស្តែង​យើង​មើល​ស្ថិតិ​រដូវ​កាល​នេះ ត្រឹម​ប្រកួត​បើក​ឆាក ៣ ជុំ​ដំបូង គេ Assist បាន​ដល់​ទៅ ៥ លើក​ទៅ​ហើយ។ យ៉ាង​ណា​សុពលភាព​កុងត្រា​របស់​កីឡាករ​វ័យ ២៨ ឆ្នាំ នៅ​សល់​ត្រឹម​ចុង​ខែ​មិថុនា​ឆ្នាំ​ក្រោយ ហើយ​លឺ​ថា​ក្លឹប PSG និង Real Madrid ជា​ដើម កំពុង​តាម​ឃ្លាំ​មើល៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក