មិន​មែន Bruno តែ Berbatov ថា​ម្នាក់​នេះ​ចំណេញ​ជាង​គេ ពី​ការ​មក​ដល់​របស់ Ronaldo

អតីត​ខ្សែ​ប្រយុទ្ធ Man Utd គឺ Dimitar Berbatov បាន​បង្ហាញ​ការ​យល់​ឃើញ​មួយ​ចំនួន ពាក់ព័ន្ធ​នឹង​ការ​វិល​ត្រលប់​មក​វិញ​របស់ Cristiano Ronaldo ហើយ​ជឿ​ថា​សារ​នេះ មាន​ឥទ្ធិពល​វិជ្ជមាន​ជា​ច្រើន​ចំណុច ដែល​នឹង​ក្លាយ​ជា​ផល​ល្អ​សម្រាប់​ក្លឹប​ម្ចាស់ដី Old Trafford។

0_GettyImages 83032536

១ ក្នុង​ចំណោម​ផល​វិជ្ជមាន​ជា​ច្រើន សម្រាប់ Berbatov ដែល​ជា​អតីត​កីឡាករ United ជំនាន់​ឆ្នាំ ២០០៩ ដល់ ២០១៣ បាន​និយាយ​ថា វត្តមាន​របស់ Ronaldo គឺ​នឹង​ជា​ប្រយោជន៍​ដ៏​ធំ​បំផុត សម្រាប់​យុវជន​ឆ្នើម Mason Greenwood ព្រោះ​គេ​អាច​ទទួល​បាន​ឱកាស​ក្រេបជញ្ជក់​នៅ​បទពិសោធន៍​និង​បាន​ឃើញ​ដោយ​ផ្ទាល់ នៅ​ការ​ចែករំលែក​ពី​រៀម​ចម្បង​ខាង​លើ។

Tyyt

ប្រាប់​សារព័ត៌មាន​កាល​ពី​ពេល​កន្លង​ទៅ លោក Berbatov និយាយ៖ "Cristiano នឹង​ជួយ​ជ្រោមជ្រែង​ដល់​កីឡាករ​ជា​ច្រើន​កំឡុង​ពេល​ហ្វឹកហាត់​បែប​ស្តង់ដារ​របស់​គេ ហើយ​អ្នក​ទទួល​បាន​ប្រយោជន៍​ធំ​បំផុត​គឺ Mason Greenwood"។

3237

លោក​បន្ថែម​ថា៖ "ដោយ​សារ Greenwood គេ​ជា​កីឡាករ​ដែល​ពូកែ​ខាង​បញ្ចប់​ទី​ស្រាប់ គេ​ចូលចិត្ត​ស៊ុត​បាល់​ពី​ចំហៀង​ដូច​ Ronaldo ហើយ​របៀប​ស៊ុត​របស់​គេ​គឺ​មើល​ទៅ​ដូច​គ្នា ដូច្នេះ​ខ្ញុំ​សង្ឃឹម​ថា​គេ​ចេះ​ចាប់​យក​ឱកាស​នេះ ហ៊ាន​សួរនាំ​សុំ​យោបល់​ពី​រៀម​ចម្បង តែ​ប្រសិន​គេ​មាន​ការ​អៀនខ្មាស គេ​អាច​ចាំ​សង្កេត​មើល​ដោយ​ខ្លួន​ឯង​ផ្ទាល់​ក៏​បាន មើល​ការ​រៀបចំ​ខ្លួន មើល​របប​អាហារ​ដែល Ronaldo ទទួល​ទាន ជា​រួម​ខ្ញុំ​សង្ឃឹម​ថា​គេ​ចេះ​ចាប់​យក​ឱកាស​នេះ ហើយ​ហ៊ាន​សួរ​នៅ​អ្វី​ដែល​គេ​ចង់​ដឹង​ទៅ​ចុះ"៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក