បើក​ភ្លើង​ខៀវ​ហើយ​តើ! Arteta ថា​ទ្វារ​ក្លឹប​បើក​ចាំ​ជានិច្ច ឲ្យ​តែ​ម្នាក់​នេះ​ព្រម​វិល​មក​វិញ

លោក Mikel Arteta ​មួយ​រយៈ​ចុង​ក្រោយ ហាក់​កំពុង​ធ្លាក់​ចុះ​ខ្លាំង​នៅ​ការ​ដឹកនាំ Arsenal ដែល​ ៣ ប្រកួត​បើក​ឆាក​មិន​ទាន់​ស្គាល់​ពាក្យ​ថា ឈ្នះ​ នៅ​ឡើយ ហើយ​ចុង​សប្តាហ៍​នេះ​ក្រុម​ត្រូវ​ប៉ះ Norwich City។

3354

Hi Res Ad05c43504b6015e49e73b081ba3d8c7_crop_north

មុន​ឈាន​ដល់​ការ​ប្រកួត លោក Arteta ក៏​បាន​និយាយ​អំពី​ព័ត៌មាន​អតីត​កីឡាករ​ Jack Wilshere ក្រោយ​លឺ​ដំណឹង​ថា មិត្ត​រួម​ក្រុម​ចាស់​រូប​នេះ ​កំពុង​ស្រវា​ស្វែងរក​ទ្រនំ​ឈរ​ជើង ក្រោយ​ពី​ផុត​កុងត្រា​ក្លាយ​ជា​កីឡាករ​គ្មាន​កុងត្រា។ ក្លឹប​ចុង​ក្រោយ​របស់ Wilshere គឺ​នៅ Bournemouth ខណៈ​ជាមួយ Arsenal គេ​ធ្លាប់​ចាយ​ពេល​ចន្លោះ​ឆ្នាំ ២០០៨ ដល់​ ២០១៨ ពោល​គឺ​ ១ ទសវត្ស​ពេញ ហើយ​ក៏​ធ្លាប់​ជា​មិត្ត​រួម​ក្រុម​របស់​គ្រូ​បច្ចុប្បន្ន Arteta ផង​ដែរ។

ជាមួយ​ការ​ឆ្លើយតប​ទៅ​នឹង​សំណួរ​ដែល​សួរ​ថា តើ​ Arteta អាច​នឹង​អញ្ជើញ​ Wilshere ឲ្យ​មក​ហ្វឹកហាត់​ក្នុង​ក្រុម​បណ្តោះ​អាសន្ន​សិន​បាន​ឬ​អត់?

Wilshere

ស្រាប់​តែ Arteta ឆ្លើយ​នៅ​ចម្លើយ​វិជ្ជមាន​បែប​បើក​ផ្លូវ​បែប​នេះ​ថា៖ "គេ [Wilshere] ជា​មនុស្ស​ម្នាក់​ដែល​ខ្ញុំ​ស្គាល់​ច្បាស់ ហើយ​ខ្ញុំ​ធ្លាប់​ចែករំលែក​បន្ទប់​ផ្លាស់​សំលៀកបំពាក់​ជាមួយ ដោយ​គេ​ជា​មនុស្ស​ដែល​ក្លឹប​ស្រលាញ់​ពេញចិត្ត ហើយ​អ្នក​គ្រប់​គ្នា​នៅ​ទី​នេះ គឺ​តែងតែ​បើក​ទ្វារ​ជានិច្ច​សម្រាប់​ការ​ចង់​ត្រលប់​របស់​គេ"៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក