Cristaino Ronaldo ត្រៀមនឹងបង្ហាញវត្តមាននៅក្នុងការប្រកួតទល់ Newcastle នាចុងសប្តាហ៍នេះ ហើយវាជាការវិលត្រលប់មកវិញលើកទី ២ ក្រោយខកខានការឈរជើងនៅ Old Traffrod នាមជាកីឡាករអស់រយៈពេល ១២ ឆ្នាំ។
យ៉ាងណាអនាគតរបស់ Ronaldo តាមថាដើមឡើយ គឺអាចនឹងផ្ទេរទៅក្លឹបម្ចាស់ដី Etihad ឯណោះ ដោយក្រោយមានអារម្មណ៍ចង់ដើរចេញពី Juventus គឺភ្នាក់ងារលោក Jorge Mendes បានរត់ការជាមួយភាគីក្លឹប Man City ឯណោះទេ រីឯ Man Utd ទើបតែមកនិយាយគ្នាតាមក្រោយ ហើយចរចាសម្រេចកៀកថ្ងៃបិទទីផ្សារដោះដូរ។
បើតាមការចុះផ្សាយពីគេហទំព័រ Football-espana របស់អេស្ប៉ាញ បានសម្រង់ចេញនៅការចុះផ្សាយលើ Twitter នៃគណនី Guillem Balague បែបនេះថា៖ "CR7 និង Mendes ដើមឡើយកំពុងចរចាជាមួយ City ហើយនោះជាគោលដៅដែលគេចង់ផ្ទេរទៅចូលរួម ដោយ Pep បានមើលឃើញថា ខ្សែប្រយុទ្ធព័រទុយហ្គាល់នឹងអាចរកបានច្រើនជាង ៤០ គ្រាប់/រដូវកាល ប្រសិនផ្ទេរមក City"។
លទ្ធផលចុងក្រោយ តារាឆ្នើមវ័យ ៣៦ ឆ្នាំ បែរជាជ្រើសយក Man Utd។ ដូច្នេះយើងនឹងរង់ចាំមើលថា តើនៅបិសាចក្រហម លោកអាចរកបានច្រើនបំផុតប៉ុន្មានគ្រាប់/រដូវកាល? ខណៈដែលអតីតកាលកាលឈរជើងលើកដំបូង ខ្ពស់បំផុតរាប់គ្រាប់បាល់គ្រប់ក្របខ័ណ្ឌ CR7 ធ្លាប់ធ្វើបាន៤២ គ្រាប់និង Assist ៨ លើកនៅការបង្ហាញខ្លួន ៤៩ ប្រកួតសរុបនារដូវកាល ២០០៧/០៨៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក