ទីបំផុត Zlatan បង្ហាញថាគាត់​ចូល​ចិត្ត​ Erling Haaland ត្រង់ចំណុចទាំង​នេះ

Zlatan Ibrahimovic បានប្រាប់សារព័ត៌មាន SportBible ថា ខ្សែប្រយុទ្ធ​ជម្រើស​ជាតិន័រវេស និង​ក្លិប Borussia Dortmund កីឡាករ Erling Haaland នឹង​ក្លាយជាតារាបាល់​ទាត់ល្អបំផុត​សម្រាប់​រជ្ជកាលបន្ទាប់។

Erling Haaland Borussia Dortmund Gfx_1axv0dcp55tcq1g3wn355vhjxa

“ Haaland នឹងក្លាយជាតារាបន្ទាប់នៃបាល់ទាត់ពិភពលោក” ។

"ខ្ញុំចូលចិត្តស្ទីលរបស់គាត់ ខ្ញុំចូលចិត្តរបៀបដែលគាត់លេង និងលើសពីចូល​ចិត្តពីវិធីដែលគាត់និយាយ។ គាត់មានបុគ្គលិកលក្ខណៈល្អ។ គាត់និយាយ និងគាំទ្រវានៅលើទីលាន។ នោះជារបៀបដែលកីឡាករបាល់ទាត់គួរតែធ្វើវា! ខ្ញុំពិតជាចូលចិត្តវា"។  អតីតខ្សែប្រយុទ្ធជម្រើសជាតិស៊ុយអែតពន្យល់។

F96dc072 F4ed 4b03 B2ed 213810107ac1

Haaland បានបង្ហាញខ្លួនរួចទៅហើយថា ខ្លួនជាខ្សែប្រយុទ្ធម្នាក់ ដូច្នេះវាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលទេដែល Zlatan ថែមទាំងហៅគាត់ថាជាតារាបាល់ទាត់រះក្នុងរជ្ជកាលបន្ទាប់។

Haaland Cropped_10sxlhujgkxlx12glj6589e17g_571_855

រដូវកាលមុន Haaland មានអាយុ ២១ ឆ្នាំរកបាន ៤១ គ្រាប់ក្នុង ៤១ ប្រកួតសម្រាប់ Borussia Dortmund ។ ជាលទ្ធផល Zlatan បានស៊ុតបាល់បញ្ចូលទីគ្រាប់បាល់យ៉ាងសំខាន់មួយចំនួនសម្រាប់ក្រុម AC Milan ដោយជួយឱ្យក្រុមរបស់គាត់ត្រលប់មកក្របខ័ណ្ឌ Champions League វិញ បន្ទាប់​ពី​បាត់​មុខអស់មួយរយៈ។

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: