Premier League និង EFL បានសម្តែងការប្រឆាំងចំពោះការសម្រេចចិត្តធ្វើការប្រកួតបាល់ទាត់ FIFA World Cup រៀងរាល់ពីរឆ្នាំម្តង។
លីគអង់គ្លេសគឺជាសមាជិកនៃក្រុមលីគកំពូលអ៊ឺរ៉ុបបានពិពណ៌នាខ្លួនឯងថា៖"“ សំឡេងរបស់លីគបាល់ទាត់អាជីពនៅទូទាំងទ្វីបអ៊ឺរ៉ុបគ្រប់ដណ្ដប់លើគ្រប់បញ្ហាដែលមានផលប្រយោជន៍រួម” ។
សេចក្តីថ្លែងការណ៍របស់លីកអ៊ឺរ៉ុបបានសរសេរថា៖“ លីគបានប្រឆាំងយ៉ាងម៉ឺងម៉ាត់ និងជាឯកច្ឆ័ន្ទនូវសំណើណាមួយដើម្បីរៀបចំការប្រកួតបាល់ទាត់ពិភពលោក FIFA រៀងរាល់ពីរឆ្នាំម្តង"។
"លីគនឹងធ្វើការរួមគ្នាជាមួយអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីការពារស្ថាប័នគ្រប់គ្រងបាល់ទាត់ ដើម្បីធ្វើការប្រឆាំងចំពោះការសម្រេចចិត្តឯកតោភាគីដែលនឹងធ្វើឱ្យប៉ះពាល់ដល់បាល់ទាត់ក្នុងស្រុក ដែលជាមូលដ្ឋានគ្រឹះនៃឧស្សាហកម្មរបស់យើង និងមានសារៈសំខាន់បំផុតសម្រាប់ក្លឹប កីឡាករ និងអ្នកគាំទ្រទូទាំងទ្វីបអឺរ៉ុបនិងពិភពលោក"។
"ការប្រកួតប្រជែងថ្មី ការប្រកួតប្រជែងកែលម្អ ឬការប្រកួតប្រជែងពង្រីកសម្រាប់ក្លឹប និងបាល់ទាត់ជម្រើសជាតិទាំងកម្រិតទ្វីប និង/ឬកម្រិតពិភពលោកមិនមែនជាដំណោះស្រាយចំពោះបញ្ហាបច្ចុប្បន្ននៃការប្រកួតរបស់យើងនៅក្នុងប្រតិទិនដែលមានការកកស្ទះនោះទេ"។
“ ប្រតិទិនបាល់ទាត់ ពិតជាទាមទារឱ្យមានការឯកភាពពីគ្រប់ភាគីពាក់ព័ន្ធ ហើយអាចជាលទ្ធផលនៃតុល្យភាពរវាងក្លឹបបាល់ទាត់ និងក្រុមជម្រើសជាតិ និងរវាងបាល់ទាត់ក្នុងស្រុកនិងអន្តរជាតិ” ។
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក