Bruno និយាយយ៉ាង​បើក​ចំហអំពី​វត្តមានរបស់ Ronaldo អាចជួយ Man Utd បាន​ច្រើន​ណាស់!

Bruno Fernandes បានប្រាប់ RTP3 បន្ទាប់ពីជ័យជម្នះ ៣-០ របស់ព័រទុយហ្គាល់លើអាហ្សែបែហ្សង់កាលពីថ្ងៃអង្គារថា៖"យើងដឹងថាភាពរីករាយនឹងកើនឡើងខ្ពស់. គ្រប់គ្នាសប្បាយចិត្ត និងមានទំនុកចិត្តយ៉ាងខ្លាំងពេលដឹងថា Cristiano ត្រឡប់មកវិញ"។

0_GettyImages 1233360965

"កីឡាករក៏ជាផ្នែកមួយនៃទំនុកចិត្តនោះដែរ យើងដឹងថាអ្វីដែលគាត់អាចផ្តល់ឱ្យយើង ។ ការផ្តោតអារម្មណ៍របស់យើង និងរបស់ Cristiano ដោយសារតែអ្វីដែលខ្ញុំបាននិយាយជាមួយគាត់រួចហើយគឺយើង​ត្រូវ​ឈ្នះនូវអ្វីដែល​ត្រូវឈ្នះ"។

“ គោលដៅរបស់យើងនៅតែមាន ហើយជាក់ស្តែង! ពេល​ដែល​យើង​មាន Cristiano យើងមានអំណះអំណាងមួយបន្ថែមទៀតដើម្បីជួយយើងឱ្យខិតទៅជិតគោលដៅនោះ” ។

47661697 0 Image A 18_1631115302782

Ronaldo ខកខានការប្រកួតអាស៊ែបៃហ្សង់ដោយសារជាប់ពិន័យកាត​លឿង​២​ដង ប៉ុន្តែនោះមានន័យថាទីបំផុតគាត់អាចហោះហើរទៅកាន់ទីក្រុង Manchester ដើម្បីហ្វឹកហាត់ជាមួយមិត្តរួមក្រុមថ្មីរបស់គាត់លឿន​ជាងមុន។

Resize (1)

Bruno នឹងចូលរួមក្រុមវិញក្នុងពេលឆាប់ៗនេះហើយសង្ឃឹមថាគាត់ និង Cristiano នឹងបំពេញបន្ថែមគ្នាទៅវិញទៅមកនៅ Man United ល្អជាងអ្វីដែលពួកគេធ្វើសម្រាប់ក្រុមជម្រើសជាតិរបស់ពួកគេ។

B6faee0e 3390 4256 89af 526bac403230

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: