ក្លឹបសេះបង្កង់ Juventus ត្រូវបានគេទទួលស្គាល់ថា ជាក្លឹបនៅតំបន់អឺរ៉ុបមួយដែលមានយុទ្ធសាស្រ្តឈ្លាសវៃក្នុងការប្រមូលផ្តុំយកបានតារាឆ្នើមកំពូលៗ ដោយមិនបាច់ចាយលុយ នោះគឺចរចាយកពួកគេពេលផុតកុងត្រា ហើយហ៊ានឲ្យថ្លៃពលកម្មខ្ពស់។
ប្រភពបានឲ្យដឹងថា Juventus មិនចង់ប្រើប្រាស់លុយលើការចរចានេះទេ ពោលស៊ូទុកលុយប៉ះប៉ូវឲ្យថ្លៃពលកម្មសម្រាប់កីឡាករបារាំងឲ្យកប់ពពកវិញ។ តារាឆ្នើមវ័យ ២៤ ឆ្នាំ ក៏មិនទាន់លឺតម្រុយវិជ្ជមានអំពីការបន្តកុងត្រាថ្មីដូចគ្នា អ៊ីចឹងមានភាគរយខ្ពស់ ដែលក្លឹបនៅអ៊ីតាលីអាចចរចាសម្រេចយកគេបាន។
រំឭកថា Dembele ជាកីឡាករដែលមានតម្លៃផ្ទេរចូលខ្ពស់បំផុតលំដាប់ទី ១ របស់ក្លឹបអ្នកមានបុណ្យ ដោយស្មើនឹង Philippe Coutinho គឺ ១៣៥ លានអឺរ៉ូ កាលពីរដូវក្តៅឆ្នាំ ២០១៧។ ឆ្លងកាត់ការលេងឲ្យក្លឹបច្រើនឆ្នាំមកនេះ ខ្សែប្រយុទ្ធខាងលើ រកបាន ៣០ គ្រាប់និង Assist ២១ លើកនៅការបង្ហាញខ្លួនសរុប ១១៨ ប្រកួត។ គេមិនសូវបានលេងច្រើន ក៏ដោយសារតែរមែងជួបបញ្ហារបួសខកខានអស់ច្រើនខែ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក