ការប្រកួតក្របខ័ណ្ឌ Premier League ជុំទី ៤ នឹងវិលត្រលប់មកវិញហើយនៅចុងសប្តាហ៍នេះ ដោយមានជំនួបពិសេសជាច្រើន ដែលនឹងកើតមានឡើង ហើយអ្នកគាំទ្រក៏កំពុងទន្ទឹងរង់ចាំអុតមើលជាពិសេសនៅការបង្ហាញវត្តមានរបស់ Cristiano Ronaldo ទម្រង់លេងបន្តបន្ទាប់របស់ Arsenal ក៏ដូចជាក្រុមការពារជើងឯក Man City ក្រោយពីពួកគេធ្វើមិនសូវបានល្អ។
យ៉ាងណាតាមការព្យាករណ៍ពីប្រព័ន្ធ Supercomputer របស់ BonucCodeBets បានធ្វើការគណនានិងវិភាគចេញជាលទ្ធផលមកថា ក្រុមកាំភ្លើងធំ Arsenal នឹងធ្លាក់លេខ មិនធ្លាប់មាននៅការលេងក្របខ័ណ្ឌ Premier Legaue ពោល នាបញ្ចប់រដូវកាល ២០២១/២២ ពួកគេនឹងឈរនៅលេខរៀងទី ៩។ នេះឡើងខ្ពស់ជាងរដូវកាលមុនមួយលេខ ដែលឈរនៅលេខ ៨ មាន ៦១ ពិន្ទុ។
ក្រុម ៣ ដែលប្រភពខាងលើទស្សន៍ទាយថា នឹងធ្លាក់ចេញពី Premier League មានដូចជា Norwich City, Watford និង Burnley ខណៈ Leeds United ឈរលេខ ១០, Arsenal ឈរលេខ ៩។ រីឯ Top 6 មានដូចជា Leicester City, Tottenham Hotspur, Liverpool, Man Utd, Chelsea ចំណែកឯ Man City នឹងបន្តជាក្រុមឈ្នះជើងឯកដដែល ដ្បិតបើការផ្តើមរដូវកាល ៣ ជុំដំបូងធ្វើមិនសូវបានល្អក្តី។
គួររំឭកថា នៅចុងសប្តាហ៍នេះ សម្រាប់លីគកំពូលអង់គ្លេស នឹងមានគូធំៗដូចជា Crystal Palace ប៉ះ Tottenham, Man Utd ប៉ះ Newacstle, Leicester City ប៉ះ Man City, Chelsea ប៉ះ Aston Villa និង Leeds United ប៉ះ Liverpool ជាដើម៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក