ឆ្នាំទេពទាំង៣ ជាឆ្នាំដែលពូកែសន្សំ ទុកដាក់លុយកាក់បំផុត ចាស់ទៅ មិនពិបាកខ្វះខាតឡើយ

មនុស្សដែលកើតក្នុងឆ្នាំទាំង៣ខាងក្រោមនេះ ជាប់ចំណាត់ថ្នាក់ ជាមនុស្សដែលមាន៌កាសរកលុយបានច្រើនជាងគេ ហើយក៏ជាមនុស្សដែលពូកែរៀបចំទុកដាក់ សន្សំលុយកាក់ទ្រព្យរបស់មានតម្លៃខ្លាំងបំផុតផងដែរ ដូច្នេះពេលចាស់ទៅ មនុស្សទាំងនេះមិនចេះខ្វះខាតអ្វីឡើយ ព្រោះទ្រព្យដែលគេសន្សំពីក្មេង អាចចិញ្ចឹមគេរស់ស្រួលពេលចាស់ទៅ។

១. អ្នកកើតឆ្នាំឆ្លូវ

អ្នកដែលកើតក្នុងឆ្នាំឆ្លូវ គឺជាមនុស្សដែលមានភាពឧស្សាហ៍ព្យាយាម និងខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃ។ ពួកគេក៏ជាមនុស្សដែលមានការគិតជ្រៅជ្រះ និងស្មារតីរីកចម្រើនខ្លាំងផងដែរ។ ថ្វីដ្បិតតែពួកគេមិនសូវឆ្លាតជាងអ្នកដទៃក៏ដោយ ប៉ុន្តែមនុស្សដែលកើតក្នុងឆ្នាំឆ្លូវនេះ គឺមានការតស៊ូ និងការតាំងចិត្តខ្ពស់ណាស់។ ពួកគេកម្របោះបង់អ្វីចោលដោយងាយណាស់មិនថាវាលំបាកប៉ុនណាក៏ដោយ។

មនុស្សដែលកើតក្នុងឆ្នាំឆ្លូវ គឺជាមនុស្សដែលទទួលបានការកោតសរសើរចំពោះផលនៃកម្លាំងពលកម្មរបស់ពួកគេ។ ពួកគេដឹងថាការរកលុយ មិនមែនងាយស្រួលទេ។ ដោយយល់ពីរឿងនេះ មនុស្សទាំងនេះតែងតែដឹងពីរបៀបសន្សំទុកដាក់ប្រាក់កាស មិនចំណាយ ឬចាយវាយខ្ជះខ្ជាយនោះឡើយ។

លើសពីនេះ រាល់ពេលដែល ពួកគេមានបំណងវិនិយោគប្រាក់ទៅលើអ្វីមួយ ពួកគេតែងតែធ្វើការគណនាដោយប្រយ័ត្នប្រយែង ដើម្បីឱ្យប្រាក់វិនិយោគរបស់ពួកគេឆាប់ក្លាយជាផលចំណេញមកវិញ។ ជាលទ្ធផល មនុស្សដែលកើតក្នុងឆ្នាំឆ្លូវ នឹងមានលុយកាក់ស្ដុកស្ដម្ភ រស់នៅក្នុងជីវិតសុខស្រួល ហើយមនុស្សជាច្រើន តែងតែគោរព និងស្ញើចសរសើរដល់ការខិតខំរបស់ពួកគេផងដែរ។

1 100009623

២. អ្នកកើតឆ្នាំ កុរ

មនុស្សដែលកើតក្នុងឆ្នាំកុរ ប្រហែលជាគម្រូនៃការឧស្សាហ៍ព្យាយាម និងការសន្សំប្រាក់ ទុកដាក់យ៉ាងខ្ជាប់ខ្ជួនបំផុត។ មនុស្សទាំងនេះ ដឹងពីវិធីរកលុយបានច្រើន ហើយក៏ចេះបែងចែករាល់ចំណូល និងចំណាយបានយ៉ាងល្អផងដែរ។ នៅក្នុងជីវិតមនុស្សដែលកើតក្នុងឆ្នាំកុរ ចូលចិត្តរស់នៅក្នុងជីវិតដែលមានស្ថិរភាពជាជាងការប្រថុយ។

មុនពេលវិនិយោគ ពួកគេមើលទៅដោយប្រយ័ត្នប្រយែង ដូច្នេះពួកគេកម្រនឹងបរាជ័យណាស់។ បើមនុស្សដែលកើតក្នុងឆ្នាំកុរធ្វើជំនួញជំនួញនឹងឡើងដូចខ្លែងតាមខ្យល់ ហើយទទួលបានលទ្ធផលចំណេញទ្វេរដង។ ក្នុងវ័យចំណាស់ មនុស្សដែលកើតក្នុងឆ្នាំកុរ នឹងមានភាពសុខសាន្ត និងរីករាយក្នុងជីវិត ដោយមិនចាំបាច់ខ្វល់ខ្វាយពីរឿងលុយកាក់ឡើយ។

2 100023195

៣. កើតនៅឆ្នាំ ច

មនុស្សដែលកើតក្នុងឆ្នាំច គឺមានចរិតទៀងត្រង់ និងស្មោះត្រង់ ហេតុអ្វីពួកគេនិយាយដូច្នេះ? នៅកន្លែងធ្វើការពួកគេមានការរីកចម្រើន និងទទួលខុសត្រូវ។ អ្នកដែលកើតក្នុងឆ្នាំច យល់ថាការរកលុយមិនមែនជារឿងងាយស្រួលនោះទេ ដូច្នេះពួកគេដឹងពីរបៀបសន្សំប្រាក់ គិតដោយប្រុងប្រយ័ត្ននៅពេលចាយលុយកុំចាយវាយខ្ជះខ្ជាយ។

ប្រសិនបើពួកគេរកបាន ១០ ដង មនុស្សដែលកើតក្នុងឆ្នាំចនឹងសន្សំបានយ៉ាងតិច ៣ ដង។ ថ្វីដ្បិតតែមនុស្សឆ្នាំចមិនរកប្រាក់បានច្រើន ប៉ុន្តែសមត្ថភាពសន្សំប្រាក់បានជួយពួកគេឱ្យមានទ្រព្យធំល្មមគ្រប់គ្រាន់សម្រាប់មួយជីវិតដើម្បីស៊ី និងចំណាយដោយមិនចាំបាច់ខ្វល់ខ្វាយ ឬពឹងផ្អែកលើនរណាម្នាក់ឡើយ៕

*ព័ត៌មាននៅក្នុងអត្ថបទគឺសម្រាប់ជាឯកសារយោងតែប៉ុណ្ណោះ!

ប្រភព ៖ Emdep / Knongsrok