Messi និង Ronaldo នៅ​សល់​កំណត់ត្រា​ធំៗ​ណា​ខ្លះ ដែល​កំពុង​ប្រជែង​គ្នា?

ទាំង Lionel Messi និង Cristiano Ronaldo បាន​ផ្ទេរ​មក​កាន់​ក្លឹប​ថ្មី នៅ​រដូវ​កាល ២០២១/២២ ដោយ​មួយ​នៅ​លីគ​កំពូល​បារាំង​ជាមួយ PSG និង​មួយ​ផ្សេង​ទៀត​នៅ​លីគ​កំពូល​អង់គ្លេស​ជាមួយ Man Utd។

3209638 65748028 2560 1440

Ronaldo How The Deal Was Done 1024x512

គ្រប់​គ្នា​កំពុង​រង់ចាំ​មើល ថា​តារា​ឆ្នើម​ទាំង​ពីរ នឹង​អាច​បន្ត​ភាព​លេចធ្លោ​របស់​ខ្លួន​បាន​ទៀត​ដែរ​ឬ​ទេ ហើយ​នៅ​ការ​ប្រជែង​កំណត់ត្រា​មួយ​ចំនួន តើ​នរណា​នឹង​មាន​ប្រៀប​ជាង​នរណា​នៅ​រយៈ​ពេល​បន្ទាប់? Knongsrok សូម​បង្ហាញ​កំណត់ត្រា​ប្រកៀកប្រកិត​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ចំនួន​របស់​អ្នក​ទាំង​ពីរ​ដូច​ខាង​ក្រោម៖

សម្រាប់ Ronaldo នៅ​កម្រិត​ជម្រើស​ជាតិ គឺ​លោក​ឈរ​ឈ្មោះ​ដាច់​គេ​ហើយ ដោយ​មាន ១១១ គ្រាប់ ធៀប​នឹង Messi គឺ​នៅ​ឆ្ងាយ ដោយ​កីឡាករ​អាហ្សង់ទីន​ទើប​រក​បាន ៧៦ គ្រាប់​ប៉ុណ្ណោះ ពោល​ត្រូវ​ការ ២ គ្រាប់​ដើម្បី​បំបែក​និង​នាំ​មុខ​កំណត់ត្រា​របស់ Pele ក្លាយ​ខ្លួន​ជា​កីឡាករ​រក​បាន​គ្រាប់​បាល់​ច្រើន​បំផុត​នៅ​ប៉ែក​អាមេរិក​ឡាទីន។

ចំណែក​ឯ​នៅ​ក្លឹប Man Utd សម្រាប់​ការ​មក​ដល់​របស់ Ronaldo (១៧៥ លើក) គឺ​គេ​ត្រូវ​ការ​ការ​បង្ហាញ​ខ្លួន Champions League ២ ប្រកួត​បន្ថែម​ទៀត ដើម្បី​តាម​ស្មើ Iker Casillas នាម​កីឡាករ​បង្ហាញ​ខ្លួន​នៅ UCL ច្រើន​បំផុត​មាន ១៧៧ លើក ធៀប​នឹង Messi គឺ​មាន ១៤៩ លើក។

Ligue 1   Stade De Reims V Paris St Germain

0_GettyImages 525674296

ទៅ​មើល​ពាន​រង្វាន់​ឯ​ណោះ​វិញ គឺ Messi មាន​ប្រៀប​ជាង​សម្រាប់​ពាន​ឯកត្តជន Ballon d'Or ដែល​គេ​ឈ្នះ ៦ លើក ហើយ Ronaldo ឈ្នះ​ទើប​តែ​បាន ៥ លើក ផ្ទុយ​ទៅ​វិញ​បើ​នៅ​ពាន UCL គឺ​អតីត​ខ្សែ​ប្រយុទ្ធ Real ធ្វើ​បាន ៥ លើក តែ​អតីត​កីឡាករ Barca ធ្វើ​បាន ៤ លើក។

ចុង​ក្រោយ​គឺ​គ្រាប់​បាល់​ការ​លេង​ឲ្យ​ក្លឹប Ronaldo មាន ៦៧៤ គ្រាប់ នាំ​មុខ Messi ចំនួន ២ គ្រាប់។ តួ​លេខ​នេះ នឹង​មាន​ការ​ប្រជែង​គ្នា​ខ្លាំង នៅ​ពេល​រដូវ​កាល​ថ្មី​ចាប់ផ្តើម​មាន​ពួក​គេ​ចូល​លេង​ទៀងទាត់៕

ប្រភព បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក