Raul ថា​ក្របខ័ណ្ឌ La Liga ត្រូវ​ការ​កីឡាករ​ប្រភេទ​នេះ ក្រោយ Messi/Ronaldo ចេញ​ទៅ

អតីត​កីឡាករ​នៅ​ក្លឹប​ Real Madrid គឺ Raul Albiol បាន​បង្ហាញ​ការ​យល់​ឃើញ​ថា អធិរាជ​ស​គួរ​តែ​ជំរុញ​បន្ថែម​លើ​ការ​ចុះ​ហត្ថលេខា​យក Kylian Mbappe ពី​ក្លឹប​ Paris Saint-Germain ព្រោះ​គេ​ជា​គ្រាប់​ពេជ្រ​ដ៏​សក្តិសម​សម្រាប់​ការ​ផ្ទេរ​មក​លីគ​កំពូល​អេស្ប៉ាញ ក្រោយ​ពី​លីគ​មួយ​នេះ​បាត់បង់​វត្តមាន​តារា​ឆ្នើម​ Cristiano Ronaldo និង Lionel Messi។

2270

ពេល​នេះ M10 កំពុង​ស្ថិត​នៅ​លីគ​បារាំង ខណៈ CR7 ស្ថិត​នៅ​លីគ​អង់គ្លេស ហើយ​នៅ La Liga ពុំ​មាន​តារា​លេច​ធ្លោ​ណា​នោះ​ទេ ថា​អស់​ធំ​បើ​យើង​រាប់​តាម​បណ្តា​ក្លឹប​ អាច​ឈ្មោះ Benzema និង Suarez ជា​ដើម ប៉ុន្តែ​ពួក​គេ​ពុំ​មែន​ជា​អ្វី​ដែល​អ្នក​គាំទ្រ​ចង់​ឃើញ​បំផុត​នោះ​ឡើយ។

ជជែក​ប្រាប់​សារព័ត៌មាន AS អតីត​ខ្សែ​ការពារ​នៅ Madrid និយាយ៖ "ខ្ញុំ​ពិត​ជា​ចង់​ឃើញ​វត្តមាន Mbappe មក​កាន់​លីគ​មួយ​នេះ គេ​ជា​កីឡាករ​ដ៏​ល្អ​ម្នាក់ លំដាប់​ពិភពលោក ហើយ​ខ្ញុំ​គិត​ថា ប្រភេទ​កីឡាករ​ដូច​ជា​គេ​ហ្នឹង​ហើយ ដែល​យើង​ត្រូវ​ការ​មក​កាន់​លីគ​កំពូល​អេស្ប៉ាញ ក្រោយ​ពី​ការ​ចាកចេញ​របស់ Cristiano និង Messi ពោល​វា​ពិត​ជា​សំខាន់​ប្រសិន​គេ​មក"។

Raul Albiol Fc Villarreal 1597994129 45744

Maxresdefault

លោក​សង្កត់​ធ្ងន់៖ "ហើយ​វា​កាន់​តែ​សំខាន់​សម្រាប់​ក្លឹប Real Madrid ជា​ក្រុម​ដែល​ខ្ញុំ​ធ្លាប់​បម្រើ​អាជីព​នៅ​ទី​នោះ"។ បញ្ជាក់​ថា​បន្តិច​នេះ​ជា Raul លេង​ខ្សែ​ការពារ មិនមែន Raul Gonzalez នោះ​ទេ ដោយ​គេ​បាន​ចាយ​ពេល​នៅ Real Madrid រយៈ​ពេល ៤ ឆ្នាំ ចន្លោះ​ឆ្នាំ ២០០៩ ដល់ ២០១៣ ហើយ​សព្វថ្ងៃ​កំពុង​ប្រកប​អាជីព​ឲ្យ​ក្លឹប Villarreal៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក