ការផ្ទេរត្រលប់មកវិញរបស់ Cristiano Ronaldo ហាក់ធ្វើឲ្យពិភពបាល់ទាត់មានការសាទរជាខ្លាំង នេះនៅអង់គ្លេសដល់ថ្នាក់រង្គោះរង្គើដល់ម្ចាស់ក្សត្រី Elizabeth ថែមទៀតផង។
កន្លងមកបើទោះបីម្ចាស់ក្សត្រី Elizabeth បានជួបនៅបុគ្គលល្បីឈ្មោះជាច្រើនទូទាំងសកលលោក តែទ្រង់មិនធ្លាប់មានបំណងចង់បានហត្ថលេខាអ្វីនោះទេ ទើបតែមកដល់ពេលនេះ វត្តមាន Ronaldo មកដល់ Old Trafford ជាថ្មី ក៏ម្ចាស់ក្សត្រីបានកុម្ម៉ង់អាវពិសេសមួយពីក្លឹប Man Utd ដោយសុំឲ្យ Ronaldo ចុះហត្ថលេខាលើអាវនោះដំបូងគេបង្អស់ ក្នុងចំណោមអាវទាំង ៨០ ដែលម្ចាស់ក្សត្រីបានកុម្ម៉ង់ចេញពីក្លឹប។
នេះជារឿងដ៏គួរឲ្យគោរពមួយ ហើយជាឥទ្ធិពលកាន់តែធំបន្ថែមទៀត ទាំងសម្រាប់ក្លឹប Man Utd ផ្ទាល់ និងពិភពបាល់ទាត់អង់គ្លេស ដែលបន្ថែមការប្រកួតប្រជែងកាន់តែខ្ពស់ជាងមុន។
នៅការបង្ហាញខ្លួនជាផ្លូវការមុននេះ Ronaldo ក៏ប្រាប់គេហទំព័រផ្លូវការក្លឹបដូច្នោះថា៖ "ខ្ញុំធ្លាប់បានសាងប្រវត្តិសាស្រ្តនៅក្លឹបដ៏អស្ចារ្យមួយនេះម្តងហើយ ពេលខ្ញុំនៅអាយុ ១៨ ឆ្នាំ ហើយនេះខ្ញុំពិតជារីករាយដែលត្រលប់មកវិញនៅរយៈពេល ១២ ឆ្នាំបន្ទាប់ វាជាទំព័រថ្មី ហើយខ្ញុំចង់ធ្វើវាម្តងទៀត បង្កើតលទ្ធផលដ៏អស្ចារ្យម្តងទៀត ដើម្បីជួយឲ្យ Manchester ឈ្នះពានរង្វាន់និងជោគជ័យជាច្រើន"៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក