Merson ថា Chelsea មិន​គួរ​លក់​កីឡាករ​នេះ​ចេញ​ទេ ព្រោះ​អាច​នាំ​ឲ្យ​របូត​ពាន Premier League

Paul Merson អតីត​កីឡាករ​នៅ​ក្លឹប​កាំភ្លើង​ធំ Arsenal បាន​បង្ហាញ​ការ​យល់​ឃើញ​ថា ក្លឹប​តោ​ខៀវ Chelsea មិន​គួរ​លក់​ចេញ​តំបន់​ការពារ​មួយ​រូប​ខាង​ក្រោម​នោះ​ទេ ព្រោះ​វា​កាន់​តែ​ធ្វើ​ឲ្យ​ខ្សត់ ក្រោយ​ពេល​មិន​អាច​យក​អ្នក​ថ្មី​មក​ចូលរួម។

Paul Merson Fc92

Kurt Zouma Chelsea West Ham

នោះ​គឺ​លោក​សំដៅ​ដល់​ឈ្មោះ Kurt Zouma ដែល​ក្លឹប Chelsea បាន​លក់​ចេញ​ទៅ​ឲ្យ West Ham ហើយ​បញ្ច្រាស​មក​វិញ​ ពួកគេ​មិន​អាច​ចរចា​ត្រូវរ៉ូវ​លើ​ការ​នាំ​យក Jule Kounde ចេញ​ពី Sevilla បាន។

ប្រាប់ Sky Sports News លោក Merson និយាយ៖ "ខ្ញុំ​គិត​ថា​នេះ​ជា​ការ​ប្រកួតប្រជែង​ដ៏​ល្អ​មួយ តែ​ការ​ដែល​អនុញ្ញាត​ឲ្យ Zouma ចាកចេញ​ទៅ ហើយ​មិន​អាច​យក​បាន​អ្នក​ថ្មី ជា​ពិសេស​ការពារ​កណ្តាល​ក្រោយ បើ​យើង​ដាក់ ៣ រូប ហើយ​ដាក់ James ឲ្យ​ចូល​ដែរ នោះ​នឹង​មិន​ល្អ​ទេ ព្រោះ​គេ​គួរ​តែ​លេង​ការពារ​ស្លាប"។

Fd

1332502724.0

លោក​បន្ត៖ "សម្រាប់​ខ្ញុំ ច្បាស់​ណាស់​ការ​ដែល​ពួក​គេ​ដក Zouma ព្រោះ​ចង់​យក​បាន Kounde ឬ​ពួក​គេ​គិត​ថា​ខ្សែ​ការពារ Chalobah អាច​ធ្វើ​បាន​ល្អ ខ្ញុំ​ក៏​គិត​ថា​គេ​ល្អ​ដែរ តែ​បើ​យើង​និយាយ​ដល់​រឿង​លើក​ពាន Champions League ឬ Premier League គឺ​បាត់បង់ Zouma ជា​រឿង​មិន​ល្អ​ឡើយ"៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក