ហេតុផល​កម្សត់! Saul ប្រាប់​ដើមចម​នៅ​ពី​ក្រោយ ការ​រើស​យក​អាវ​លេខ​ ១៧ នៅ Chelsea

Saul Niguez កាល​នៅ​ក្លឹប​ Atletico Madrid រដូវ​កាល​មុន គេ​បាន​ប្រើប្រាស់​អាវ​លេខ ៨ ហើយ​មក​ដល់ Chelsea សារ​នេះ គេ​បែរ​ជា​ផ្តោត​មក​សម្លឹង​យក​លេខ ១៧ តែ​ម្តង ដោយ​មិន​ចង់​ប្រជែង​យក​លេខ ៨ ពី​មិត្ត​រួម​ក្រុម​ណា​នោះ​ទេ។

1337684579.0

B8OmEiLqu3_leganes_atletico (10).jpg

កីឡាករ​អេស្ប៉ាញ​មាន​ហេតុផល​ចាក់ដោត​នៅ​ពី​ក្រោយ​នោះ ដោយ​គេ​ពន្យល់​ថា មូលហេតុ​ជ្រើសរើស​យក​លេខ ១៧ ក៏​ដោយសារ​ជា​លេខ​អាវ​ស្ថិត​ក្នុង​ពេល​ដែល​គេ​អាច​លេង​បាន​ជាប់លាប់ ជា​ពេល​ដែល​គេ​ទទួល​បាន​ការ​អភិវឌ្ឍ​ខ្លួន​ពិត​ប្រាកដ ក្រោម​ការ​ដឹកនាំ​របស់​លោក Diego Simeone នៅ​ចន្លោះ​រដូវ​កាល ២០១៤-១៥ និង ២០១៥-១៦។

Saul និយាយ​ថា៖ "កាល​ខ្ញុំ​លេង​នៅ Atletico ដោយ​រីករាយ​បំផុត កាល​នោះ​ខ្ញុំ​ពាក់​អាវ​លេខ ១៧ ពួក​គេ​បាន​ផ្តល់​ឱកាស​ឲ្យ​ខ្ញុំ ដូច្នេះ​ខ្ញុំ​ក៏​សង្ឃឹម​ថា​ពាំនាំ​ភាព​រីករាយ​យ៉ាង​ដូច្នោះ​ដែរ"។

GettyImages 1234979197

គួរ​បញ្ជាក់​ថា Saul Niguez ​បាន​ព្រមព្រៀង​ការ​ផ្ទេរ​នៅ​លក្ខខណ្ឌ​ខ្ចី​ជើង​មក​កាន់​ក្លឹប Atletico Madrid នៅ​រយៈ​ពេល​មួយ​រដូវ​កាល ជាមួយ​សិទ្ធ​ទិញ​ផ្តាច់​នៅ​បញ្ចប់​រដូវ​កាល​ប្រហែល​តម្លៃ ៤០ លាន​អឺរ៉ូ។ ស្ថិតិ​ជា​រួម​របស់​ខ្សែ​បម្រើ​រូប​នេះ គេ​ធ្លាប់​រក​បាន ៤៣ គ្រាប់​និង Assist ២០ លើក​នៅ​ការ​បង្ហាញ​ខ្លួន​ ៣៤០ ប្រកួត​ឲ្យ​ក្លឹប​ចាស់ At Madrid៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក