FA ពិន័យChelsea គ្រប់គ្រងកីឡាករមិនបាន​ល្អអំឡុងការប្រកួតជាមួយក្រុម Liverpool

អាជ្ញាកណ្តាលលោក Anthony Taylor បានធ្វើការសម្រេចចិត្តមួយចំនួនដែលធ្វើឱ្យក្រុមតោខៀវខាតបង់​ខ្លាំង រួមទាំងការពិន័យកាត​ក្រហមកីឡាករ Reece James ដែល បាល់​ប៉ះ​ដៃនៅ​មុខ​ទីធ្វើឱ្យ​មាន​ការ​ស៊ុត​បាល់​ពិន័យ១១ម៉ែត្រ។

Skysports Liverpool Chelsea_5493772

បើ​តាមការ​ផ្សាយរបស់ Sky Sport ក្រុមនេះបានធ្វើការតវ៉ាយ៉ាងខ្លាំង ហើយឥឡូវនេះ ក្លឹបមានមូលដ្ឋាន​ក្នុងទីក្រុងឡុង​ដុងដ៏ ត្រូវបានចោទប្រកាន់ពីបទគ្រប់គ្រងកីឡាករមិន​បាន​ល្អ បណ្ដាលឱ្យ​មាន​ភាពចម្រូងចម្រាសផង​ដែរ។

Premier League Liverpool V Chelsea

សេចក្តីថ្លែងការណ៍របស់ FA បាននិយាយថា៖ ក្រុមតោខៀវ Chelsea បានចោទប្រកាន់ពីបទរំលោភបំពានបទបញ្ជាផ្ទៃក្នុងរបស់​សហមាគមកីឡាបាល់​ទាត់អង់គ្លេស ក្នុង​មាត្រា E20.1 ចំនួនពីរករណី បន្ទាប់ពីការប្រកួតក្របខ័ណ្ឌ Premier League របស់ពួកគេទល់នឹង Liverpool FC កាលពីថ្ងៃសៅរ៍។

1336914495

២ករណីនេះត្រូវបានគេចោទប្រកាន់ថាក្រុមតោខៀវ Chelsea បរាជ័យក្នុងការគ្រប់​គ្រងកីឡាកររបស់​ខ្លួន​ឱ្យ​មាន​សណ្ដាប់​ធ្នាប់នៅនាទីទី ៤៨ នៃតង់ទី ១ និងបន្ទាប់ពីការផ្លុំកញ្ចែបញ្ចប់​ការ​ប្រកួតវគ្គ​ទី​មួយ"។

Chelsea FC មានពេលរហូតដល់ថ្ងៃសុក្រ ដើម្បីផ្តល់ការឆ្លើយតបចំពោះការចោទប្រកាន់នេះ។

ទោះ​បី​ជាក្នុងការ​ប្រកួត​កីឡាកររបស់​តោ​ខៀវ​ព្យាយាម​តវ៉ាស្វែង​រក​ហេតុផលសមស្រប​ប៉ុន្តែ​ពួក​គេ​នៅ​តែគេច​មិន​ផុត​ពី​ការ​ពិន័យបន្ថែមអំពី​ការ​ទាមទាររបស់​ខ្លួន៕

ប្រភព៖ Sky Sports

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: