Man Utd ដាក់​គោលដៅ​ថ្មី​ហើយ នឹង​យក​ម្នាក់​នេះ​មក​លេង​ជាមួយ Ronaldo នៅ​ឆ្នាំ​ក្រោយ

ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ ឆ្នាំ ២០២១ បាន​សម្រេច​បិទ​ទ្វារ​ត្រឹម​តែ​ប៉ុណ្ណេះ ហើយ​ក្លឹប Man Utd ក៏​បាន​ធ្វើ​រឿង​ភ្ញាក់ផ្អើល​ច្រើន មាន​តាំង​ពី​ការ​យក​ខ្សែ​ការពារ និង​ខ្សែ​ប្រយុទ្ធ​ដែល​សុទ្ធ​តែ​ជា​កីឡាករ​កំពូលៗ ហើយ​អ្វី​ដែល​រំភើប​បំផុត​នោះ​គឺ​អ្នក​រាល់​គ្នា​បាន​ឃើញ​វត្តមាន Cristiano Ronaldo ត្រលប់​មក​វិញ។

GettyImages 1335682614

16301536456550

យ៉ាង​ណា​ផែនការណ៍​បន្ទាប់ ក្លឹប Man Utd ក៏​បាន​ដាក់​គោលដៅ​ហើយ​ដែរ នោះ​គឺ​ជា​កីឡាករ​វ័យ​ក្មេង Erling Haaland របស់​ក្លឹប Borussia Dortmtund ដែល​កិច្ច​ព្រមព្រៀង​តម្លៃ​ផ្តាច់​កុងត្រា ៦៨ លាន​ផោន​របស់​គេ នឹង​ត្រៀម​ដំណើរការ​ពេល​ខាង​មុខ​នេះ​ត​ទៅ។ នេះ​មាន​ន័យ​ថា ក្លឹប​ធំៗ​ដូច​ជា Man City, PSG, Bayern Munich ក៏​ដូច​ជា Man Utd ជា​ដើម នឹង​ចាប់ផ្តើម​ចូល​ចរចា​យក​គេ​ហើយ ដោយ​ពេល​នេះ Dortmund អស់​សិទ្ធ​ក្នុង​ការ​កំណត់​តម្លៃ ពោល​វា​ជា​ការ​សម្រេច​ចិត្ត​របស់​កីឡាករ​ទាំង​ស្រុង។

បើ​តាម​របាយការណ៍​ ESPN ចុះ​ផ្សាយ​ថា លោក Ole Gunnar Solskjaer បាន​មើល​ឃើញ Haaland ជា​កីឡាករ​ដ៏​ល្អ​មួយ​រូប ហើយ​សក្តិសម​នឹង​មក​សហការ​ជាមួយ Ronaldo នៅ​រដូវ​កាល​ក្រោយ ២០២២/២៣។ ណា​មួយ​ដោយ​មាន​ឥទ្ធិពល CR7 ជា idol របស់​គេ​ផង ដូច្នេះ​ជឿ​ថា​ការ​ចរចា​យក​គេ​ចេញ​ពី Dortmund មិន​ជា​រឿង​លំបាក​ពេក​ឡើយ។

Haaland

Cghrggsv 720

គួរ​បញ្ជាក់​ថា យុវជន​វ័យ ២១ ឆ្នាំ នៅ​រដូវ​កាល​ថ្មី​លេង​ឲ្យ Dortmund នៅ​តែ​ល្អ ដោយ ៥ ប្រកួត គេ​រក​បាន ៦ គ្រាប់​និង Assist ៣ លើក ខណៈ​ដែល​កុងត្រា​មាន​សុពលភាព​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៤ ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ Release Clause របស់​គេ​ស្ថិត​នៅ​តម្លៃ​ទាប​ តែ​ ៦៨ លាន​ផោន​ប៉ុណ្ណោះ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក​