ជារឿងចៃដន្យឬ​យ៉ាងណា! កូនប្រុសរបស់ CR7 និង​ Rooney អាចស្នងតំណែង​ឪពុករបស់​ខ្លួននៅ Man Utd ក្រោយ​ហ្វឹកហាត់​ក្នុងឈុតយុវជន

បន្ទាប់ពីអ្នក​គាំទ្រ Man Utd បាន​ដឹង​ថា​Wayne Rooney និង Cristiano Ronaldo លែង​លេង​ជាមួយគ្នាក្នុងក្រុមបិសាចក្រហម Manchester United ទៅ​ហើយ​នោះ ឥឡូវនេះអ្នកគាំទ្រអាចនឹង​ទំនាក់​ទំនងរវាង Kai Rooney និង Cristiano Jr​ លេង​វិញ​ម្ដង។

0_EpdzDW8XEAE GIA

យោងតាមប្រភពព័រទុយហ្គាល់ A Bola កូនប្រុសរបស់ Ronaldo ឈ្មោះ Cristiano Jr នឹងចូលរួមជាមួយយុវជនបិសាចក្រហម បន្ទាប់ពីឪពុករបស់គាត់​វិល​ត្រឡប់​មកកាន់ទឹកដី Old Trafford វិញ។ កូនប្រុសច្បងរបស់បុរសវ័យ ៣៦ ឆ្នាំរូបនេះគឺជាផ្នែកមួយនៃការរៀបចំយុវជនរបស់ Juventus ប៉ុន្តែត្រូវបានគេរំពឹងថានឹងដើរតាមឪពុករបស់គាត់ទៅទីក្រុង Manchester ។

0_EpdzDW8XEAE GIA

Kai Rooney  ដែលបានចូលហ្វឹកហាត់នៅសាលាយុវជនថ្នាលរបស់​បិសាចក្រហមកាលពីឆ្នាំមុន មានអាយុ ១១ ឆ្នាំដូចគ្នានឹង Cristiano Jr​ ហើយអ្នកទាំងពីរនឹងលេង​ក្នុងឈុតអាយុដូចគ្ នាហើយអាចលេងជាមួយគ្នាបានដូចប៉ាៗរបស់ពួកគេកាលពីប៉ុន្មានឆ្នាំមុន។

0_MAIN Cristiano Ronaldo Jr Will Join Dad At Man Utd And Become Kai Rooneys Team Mate

Rooney និងRonaldo បានលេង ២០៦ ប្រកួតសម្រាប់ United ក្នុងរយៈពេល ៥ ឆ្នាំដោយឈ្នះ Premier League បីដងនិងលើកពាន Champions League ម្ដង៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: