បង្វិល​ភព​ហើយ! ​ថ្ងៃ​ចុង​ក្រោយ​ Girezmann បែរ​ត្រលប់​ទៅ At ហើយ​ម្នាក់​នេះ​ផ្ទេរ​ទៅ Chelsea

ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ ឆ្នាំ ២០២១ ហាក់​មាន​រឿង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ច្រើន ជា​ពិសេស​នៅ​ថ្ងៃ​ចុង​ក្រោយ​នេះ ការ​ដោះដូរ​មួយ​ចំនួន​បាន​កើត​ឡើង​ទាំង​មិន​បាន​រំពឹង​ទុក​មុន។ ជាក់ស្តែង​ដូច​ករណី​របស់ Antoine Griezmann ដែល​សុខ​ស្រាប់​តែ​សម្រេច​ការ​ផ្ទេរ​វិល​ត្រលប់​មក​កាន់​ក្លឹប Atletico Madrid ហើយ​ក្លឹប​ At ក៏​បាត់បង់​កីឡាករ​មួយ​រូប​វិញ​ឲ្យ​ទៅ​ក្លឹប Chelsea។

Antoine Griezmann Barcelona Atletico Madrid Badge_1b9u60isxeowj1t7io9e4lkovy

ក្នុង​កិច្ច​ព្រមព្រៀង​ថ្ងៃ​ចុង​ក្រោយ Antoine Griezmann បាន​ព្រមព្រៀង​លើ​លក្ខខណ្ឌ​ខ្ចី​ជើង​ផ្ទេរ​ទៅ Atletico រយៈ​ពេល ១ រដូវ​កាល ជាមួយ​ជម្រើស​ទិញ​ផ្តាច់​តម្លៃ ៤០ លាន​អឺរ៉ូ នៅ​ក្រោយ​បញ្ចប់​រដូវ​កាល ២០២១/២២។

ដូច​គ្នា​ទៅ​នឹង Atletico ក៏​បាន​ដាក់​ឲ្យ Chelsea ខ្ចី​ជើង​កីឡាករ​សំខាន់​គឺ Saul Niguez ដល់​បញ្ចប់​រដូវ​កាល​ក្រោយ នា​ចុង​ខែ​មិថុនា ឆ្នាំ ២០២២ ដូច​គ្នា។ ខណៈ​ដែល​តម្លៃ​ទិញ​ផ្តាច់ ក៏​អាច​ល្បាក់​នឹង​ Griezmann ខ្ទង់ ៤០ លាន​អឺរ៉ូ​នោះ​ដែរ។

Diegosimeone Cropped_71kdet5x0lrr19dcg6ol0yk47

Maxresdefault

បញ្ជាក់​កាល​បរិច្ឆេទ​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ បាន​សម្រេច​បិទ​ទ្វារ​ត្រឹម​ប៉ុណ្ណេះ ហើយ​នឹង​បើក​ជា​ថ្មី​ម្តង​ទៀត​នៅ​កំឡុង​ខែ​មករា ឆ្នាំ ២០២២ នៅ​រដូវ​រងា ឬ​គេ​ហៅ​ថា ការ​ដោះដូរ​ពាក់​កណ្តាល​រដូវ​កាល៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក