សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានផុសក្នុងបណ្ដាញសង្គមរបស់ខ្លួនថានឹងធ្វើការលុបចោលការប្រកួតជ្រើសរើសជើងឯក បាល់ទាត់នារី និងជម្រើសជើងឯកយុវជនអាយុក្រោម១៥ និង១៨ឆ្នាំ។
"យោងតាមស្មារតីអង្គប្រជុំ គណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានសម្រេចលប់ចោលការប្រកួតជម្រើសជើងឯកបាល់ទាត់នារី និងជម្រើសជើងឯកយុវជនអាយុក្រោម១៥ និង១៨ឆ្នាំ "។
ក្រោយពិចារណាយ៉ាងម៉ត់ចត់លើសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយសារព្រឹត្តិការណ៍ជំងឺកូវីដ-១៩សហគមន៍ ២០កុម្ភៈ មិនទាន់មានការថមថយ ដែលធ្វើអោយប៉ះពាល់ដល់សកម្មភាពប្រមូលផ្ដុំ និងហ្វឹកហាត់របស់ក្រុមយុវជនតាមបណ្ដារាជធានី-ខេត្ត មិនអាចបន្តការប្រកួតតាមកាលវិភាគបាន ក្រោយការពន្យាពេល និងអូសបន្លាយរហូតមកដល់ពេលបច្ចុប្បន្ននេះ"។
"ក្រោយការសម្រេចលុបចោលការប្រកួតខាងលើនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាក៏បាននឹងកំពុងរៀបចំការប្រកួតសម្រាប់រដូវកាលថ្មីនាពេលខាងមុខនេះផងដែរ។ ចំពោះការប្រកួតពានរង្វាន់បាល់ទាត់នារី សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានសម្រេចឲ្យក្រុមទាំងពីរដែលឡើងដល់វគ្គផ្ដាច់ព្រ័ត្រនៃការប្រកួតជម្រើសជើងឯកបាល់ទាត់នារី និងទទួលបានជ័យលាភីលេខ១ស្ទួន"។
បញ្ជាក់ឡើងវិញផងដែរថា! ការប្រកួតជម្រើសជើងឯកពានរង្វាន់បាល់ទាត់នារីរកឃើញក្រោមដែលឡើងដល់វគ្គផ្ដាច់ព្រ័ត្រហើយប៉ុន្តែដោយសារកូវីដ១៩ញ៉ាំញីពេក មិនអាចធ្វើឱការប្រកួតដំណើរការទៅបាននោះទេ។ ក្រុមដែលឡើងវគ្គផ្ដាច់ព្រ័ត្នេះគឺ ក្រុមកំពង់ស្ពឺ-ណាហ្គាវើលដ៏ និងក្រុមព្រះខ័នរាជស្វាយរៀង ដែលគ្រោងប្រកួតនាថ្ងៃទី២៨ ខែកុម្ភៈចុងសប្ដាហ៍នេះ នៅពហុកីឡដ្ឋានជាតិ ។
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក