ខ្សែប្រយុទ្ធវ័យក្មេង Erling Haaland ក្នុងអាជីពរបស់គេ ក៏បានឆ្លងកាត់ការលេងទល់កីឡាករកំពូលៗជាច្រើនផងដែរ ដ្បិតបើគេទើបតែមានវ័យ ២១ ឆ្នាំ។ កន្លងមកមិនថាតែនៅក្នុងលីគ ក៏ដូចជាពានរង្វាន់ប្រចាំតំបន់អឺរ៉ុបរបស់ UEFA សម្រាប់កីឡាករន័រវេសសុទ្ធតែធ្លាប់ភ្លក់អស់ហើយនៅការតតាំងជាមួយខ្សែការពារលំដាប់ World Class។
យ៉ាងណាបើសួរនាំពីខ្សែការពារល្អបំផុតក្នុងលោក ផ្អែកតាមការយល់ឃើញរបស់ Haaland ផ្ទាល់ យុវជនរបស់ក្លឹប Dortmund បានចង្អុលឈ្មោះ Virgil van Dijk ជាកីឡាករនៅក្លឹបអង់គ្លេស Liverpool។
ខ្សែប្រយុទ្ធពាក់អាវលេខ ៩ និយាយ៖ "ក្នុងការយល់ឃើញរបស់ខ្ញុំ Van Dijk គាត់ជាខ្សែការពារកណ្តាលល្អដាច់គេក្នុងលោក ដោយខ្ញុំជឿថាមនុស្សជាច្រើនក៏យល់ស្របដូចជាខ្ញុំដែរ ព្រោះអី Van Dijk គាត់លឿន គាត់មាំ ហើយមានភាពឈ្លាសវៃខ្លាំងណាស់"។
គួរបញ្ជាក់ថា Haaland ធ្លាប់តតាំង Van Dijk នៅកំឡុងការប្រកួតពានរង្វាន់ UCL រដូវកាល ២០១៨/១៩ ដែលកាលនោះក្នុងវគ្គចែកពូល ដែល Liverpool យកឈ្នះសរុបទាំងពីរជើង ៦-៣ ទៅលើ RB Salzburg។ វាក៏ជាឆ្នាំដែលក្រុមលោក Jurgen Klopp លើកពាន UCL ផងដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក