បង្ហាញ​ខ្លួន​ប្រកួត​ដំបូង​ភ្លាម Messi ជួយ PSG បំបែក​កំណត់ត្រា​ប្រវត្តិសាស្ត្រ​នៅ Ligue 1 ភ្លែត

Lionel Messi បាន​បង្ហាញ​ខ្លួន​នៅ​ការ​ប្រកួត​រវាង​ក្លឹប Paris Saint-Germain ទល់​ក្លឹប Reims នាម​ជា​កីឡាករ​បម្រុង ដែល​ប្តូរ​ចូល​ជំនួស Neymar នៅ​ពាក់​កណ្តាល​តង់​ទី​ពីរ។ ដ្បិត​កីឡាករ​អាហ្សង់ទីន ពុំ​បាន​រក​គ្រាប់​បាល់ តែ​វត្តមាន​របស់​លោក​សារ​នេះ បាន​ជួយ​ឲ្យ​ក្លឹប​បារាំង​បំបែក​កំណត់ត្រា​ដ៏​អស្ចារ្យ​នៅ Ligue 1។

Ice_screenshot_20210831 103109

Ice_screenshot_20210830 100236

នោះ​គឺ​ប្រកួត​របស់ PSG បាន​ក្លាយ​ជា​ប្រកួត​ដែល​មាន​ការ​ទស្សនា​ច្រើន​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​មក​ ដោយ​តាម​របាយការណ៍​ពី L'Equipe ចុះ​ផ្សាយ​ថា អ្នក​គាំទ្រ​នៅ​បារាំង​ដែល​បាន​ទស្សនា​លើ​បណ្តាញ​ផ្សព្វផ្សាយ​ផ្សេងៗ គឺ​មាន​ដល់​ទៅ ១០,៥ លាន​នាក់​ឯ​ណោះ។ នេះ​បាន​ក្លាយ​ជា​តួ​លេខ​នៃ​ប្រកួត​ដែល​មាន​ទស្សនា​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ក្របខ័ណ្ឌ Ligue 1។

មិន​ត្រឹម​តែ​បំបែក​កំណត់ត្រា​ក្នុង​ស្រុក​នោះ​ទេ នៅ​ឯ​ប្រទេស​អេស្ប៉ាញ វត្តមាន​របស់ Messi នៅ​ប្រកួត PSG ដំបូង​សារ​នេះ ក៏​បង្កើត​កំណត់ត្រា​មួយ​ផ្សេង​ទៀត​ដែរ នោះ​គឺ​ជា​ប្រកួត​ក្របខ័ណ្ឌ Ligue 1 ដំបូង ដែល​មាន​ប្រជាជន​នៅ​អេស្ប៉ាញ​ទស្សនា​ច្រើន​បំផុត ដែល​ប្រហែល ២ លាន​នាក់ ហើយ​អ្នក​ទស្សនា​ផ្ទាល់​នៅ​កីឡដ្ឋាន​មាន ៣៤៣ ០០០ នាក់។

Ice_screenshot_20210831 103115

Desktop_UK_L1_2122_Messi_Reims

នេះ​ជា​ឥទ្ធិពល​ដ៏​មិន​គួរ​ឲ្យ​ជឿ​របស់ Messi ដែល​កំពុង​លើកស្ទួយ​ឲ្យ​វិស័យ​បាល់ទាត់​បារាំង​មាន​សន្ទុះ​ល្អ​ប្រសើរ​ជាង​មុន។ យើង​នឹង​រង់ចាំ​មើល​នៅ​លីគ​កំពូល​អង់គ្លេស​វិញ​ម្តង​ ថា​តើ​ការ​វិល​ត្រលប់​របស់​តារា​ឆ្នើម Cristiano Ronaldo នឹង​អាច​ជះ​ឥទ្ធិពល​វិជ្ជមាន​ដល់​កម្រិត​ណា​ទៅ?

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក