​ដោយសារ​ហេតុផល​នេះ​ទេ កុំ​អី Man Utd គ្មាន​អារម្មណ៍​ចង់​បាន Ronaldo ឡើយ

តារា​ឆ្នើម Cristiano Ronaldo បាន​ព្រមព្រៀង​ការ​ផ្ទេរ​ដ៏​ភ្ញាក់ផ្អើល​មួយ មក​កាន់​ក្លឹប Manchester United ដ្បិត​បើ​មុន​នេះ​មាន​ដំណឹង​ថា​ក្លឹប Manchester City តាម​ក្រវែល​ចង់​បាន​ឥត​ឈប់​ក៏​ដោយ។ មុន​ពេល​ចាកចេញ​ពី Juventus តារា​ឆ្នើម​ពាក់​អាវ​លេខ ៧ សល់​សុពលភាព​កុងត្រា​រយៈ​ពេល ១ ឆ្នាំ​ទៀត។

NewFile 4

យ៉ាង​ណា​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ Manchester Evening News បាន​ឲ្យ​ដឹង​ថា ក្លឹប​បិសាច​ក្រហម​តាម​ថា​មិន​ជា​ចាប់​អារម្មណ៍​ទៅ​លើ Ronaldo ប៉ុន្មាន​នោះ​ទេ ព្រោះ​បើ​ក្លឹប​ចង់​បាន ម្ល៉េះ​ក្លឹប​ចរចា​នាំ​យក​ទាំង​មុន​យក Jadon Sancho អី​ទៅ​ទៀត តែ​នេះ​ដោយសារ​ឃើញ Man City ចូល​ចរចា​និង​កៀក​ដល់​ការ​សម្រេច​ទេ ទើប​ក្លឹប​ចូល​កាត់​មុខ​ហើយ​ប្រើ​គ្រប់​យុទ្ធសាស្រ្ត​អូសទាញ​គេ​ឲ្យ​មក Old Trafford ពោល​មិន​ចង់​ឃើញ​ក្លឹប​គូ​ប្រជែង​យក​បាន​តារា​ឆ្នើម និង​ចំណេញ​លើ​ផល​ប្រយោជន៍​មួយ​ចំនួន​នោះ​ទេ។

ជា​ការ​ពិត​ ប្រសិន City មិន​លូក​ដៃ​ក្នុង​ការ​ចរចា​នេះ ហើយ​អាច​ថា​ជា​ក្លឹប Real Madrid ឬ​ក្លឹប Paris Saint-Germain នោះ​ក៏​ក្លឹប Man Utd មិន​អើពើ​នោះ​ដែរ តែ​នេះ​ក្លឹប​ដែល​ដឹកនាំ​ដោយ​ម្ចាស់​ជា​ត្រកូល Glazer ចង់​បន្ថែម​ការ​ទាញ​ចំណាប់​អារម្មណ៍​ពី​អ្នក​គាំទ្រ និង​មើល​ឃើញ​លើ​ផល​ចំណេញ​មួយ​ចំនួន ជៀសវាង Man City ដែល​ជា​ក្លឹប​រួម​ប្រទេស​កើប​បាន ទើប​ពួក​គេ​បើក​ភ្លើង​ខៀវ​ភ្លាមៗ​លើ​ការ​នាំ​យក​កីឡាករ​ព័រទុយហ្គាល់។

C0cfa620e8

16300965242282

គួរ​បញ្ជាក់​ថា Ronaldo ធ្លាប់​ជា​អតីត​កីឡាករ ចាយ​ពេល ៦ ឆ្នាំ​នៅ United ដោយ​បង្ហាញ​ខ្លួន​សរុប ២៩២ ប្រកួត គេ​រក​បាន ១១៨ គ្រាប់​និង Assist ៦៩ លើក។ ​ដោយឡែកនៅរដូវកាល ២០២១/២២ តារាឆ្នើមខាងលើ បង្ហាញខ្លួនបាន ៩ ប្រកួត រកបាន ៦ គ្រាប់ហើយឲ្យក្លឹប៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក