បាន​លេង​តិច​ពេក កីឡាករ Arsenal មួយ​រូប បង្ហោះ​សារ​សុំ​ក្លឹប​ចាកចេញ​លាយឡំ​ទឹក​ភ្នែក

ក្លឹប​កាំភ្លើង​ធំ Arsenal នៅ​ប៉ុន្មាន​ប្រកួត​ចុងក្រោយ​ហាក់​កាន់​តែ​ពិបាក​មើល ហើយ​ស្ថានភាព​ផ្ទៃ​ក្នុង​ក្លឹប​ក៏​ទំនង​ជា​មាន​បញ្ហា​រកាំរកូស​មួយ​ចំនួន​ផង​ដែរ។ ជាក់ស្តែង​មាន​កីឡាករ​ជា​ច្រើន​ចង់​ចាកចេញ ខ្លះ​ដោយសារ​មិន​សូវ​មាន​ពេលវេលា​បង្ហាញ​ខ្លួន ខ្លះ​មើល​ឃើញ​អនាគត​មិន​អាច​អភិវឌ្ឍ​ត​ទៅ​មុខ។

GettyImages 1332847634

Arteta 1

យ៉ាង​ណា​មក​មើល​យុវជន​វ័យ ២៤ ឆ្នាំ គឺ Ainsley Maitland-Niles ក៏​បាន​បង្ហោះ​សារ​សុំ​ក្លឹប​ចាកចេញ​ផង​ដែរ ក្រោយ​ពី​ខ្សត់​ឱកាស​បង្ហាញ​ខ្លួន​លើ​ទីលាន។ នៅ​រដូវ​កាល​ថ្មី​ខ្សែ​បម្រើ​ស្លាប​ស្តាំ ទើប​មាន​ឱកាស​ឈរ​ជើង​ ២ ប្រកួត​គត់ ហើយ​ជា​កីឡាករ​បម្រុង​ទៀត ដោយ​គិត​ជា​នាទី បាន​មិន​ដល់ ៥០ នាទី​ផង។

សរសេរ​លើ Instagram នៅ​រសៀល​ថ្ងៃ​ចន្ទ Maitland-Niles បាន​បង្ហោះ​ជា​សាធារណៈ​បែប​នេះ​ថា៖ "អ្វី​ដែល​ខ្ញុំ​ចង់​បាន គឺ​ចង់​ទៅ​កន្លែង​ដែល​គេ​ត្រូវ​ការ​ខ្ញុំ កន្លែង​ដែល​ខ្ញុំ​អាច​លេង​បាន"។ ជា​សារ​ដែល​លាយឡំ​នឹង Emoji សម្រក់​ទឹក​ភ្នែក​ហើយ Mention ក្លឹប Arsenal ចំៗ​តែ​ម្តង។

 

Skysports Maitland Niles Arsenal_5495497

Ice_screenshot_20210831 102905

យើង​មិន​ទាន់​ច្បាស់​នោះ​ទេ ថា Arsenal សម្រេច​បែប​ណា? ស្រប​ពេល​ដែល​សុពលភាព​កុងត្រា​របស់​គេ​ត្រូវ​ផុត​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២៣ ហើយ​តាម​ហាងឆេង​ថ្លៃ​ខ្លួន​គេ​អាច​ជា​ថ្លៃ​ប្រហែល ១៦ លាន​អឺរ៉ូ។ តាម​ចចាមអារ៉ាម ក្លឹប Everton ក៏​មើល​ឃើញ​កីឡាករ​អង់គ្លេស​រូប​នេះ​ផង​ដែរ តែ​កាលបរិច្ឆេទ​បិទ​ទីផ្សារ​ដោះដូរ នៅ​សល់​ពេល​ខ្លី​មិន​ដល់ ២៤ ម៉ោង៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក