យោងតាមសារព័ត៌មាន RMC Sport របស់បារាំងបានឲ្យដឹងថាក្រុម Real Madrid បានបញ្ចប់ការចរចាជាមួយ Paris Saint-Germain ជុំវិញការទិញយក Kylian Mbappe ។
របាយការណ៍នេះត្រូវបានគាំទ្រដោយលោក Julien Maynard របស់សារព័ត៌មាន Telefoot ។ លោកបានអះអាងថា លុះត្រាតែមានការផ្លាស់ប្តូរព្រឹត្តិការណ៍អ្វីមួយដ៏ធំតែយ៉ាងណា! Mbappe នឹងមិនចូលរួមជាមួយ Real Madrid នៅរដូវក្តៅនេះទេ។
RMC Sport បានទទូចថា Mbappe ផ្ទេរទៅ Real Madrid គឺមិនអាចទៅរួចទេក្នុងរដូវក្ដៅនេះទោះបីជាព្រឹត្តិកាណ៍អ្វីមួយបង្វែរក៏ដោយ។។ នៅទីបំផុត Loic Tanzi ប្រភពគួរឱ្យទុកចិត្តមួយទៀតនិយាយថា ការចរចាពិតជាបានបញ្ចប់ហើយ។
ទោះយ៉ាងណាក៏ដោយ! របាយការណ៍នេះមិនត្រូវបានគេរាប់បញ្ចូលនោះទេថាក្រុមអធិរាជស នឹងអាចនឹងត្រឡប់មកវិញជាមួយនឹងសំណើផ្សេងទៀតនៅថ្ងៃស្អែក ឬនៅថ្ងៃចុងក្រោយនៃទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ។
Loic Tanzi បន្ថែមថា Madrid បានបញ្ជូនអ្នកតំណាងក្លឹបមួយទៅទីក្រុងប៉ារីស ដើម្បីជូនដំណឹងដោយផ្ទាល់ថាពួកគេផុតកិច្ចសន្យា Mbappe ។ តាមមើលទៅក្លិបមានមូលដ្ឋាននៅទីក្រុងប៉ារីសមិនដែលបើកចំហចំពោះការចាកចេញរបស់ Mbappe ទេ។
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក