ដូចដែលបានរំពឹងទុកក្រុមតោខៀវ Chelsea បានប្រកាសពីការចាកចេញរបស់ Tiemoue Bakayoko ទៅកាន់ក្លឹប AC Milan ក្នុងកិច្ចសន្យាខ្ចីជើងរយៈពេល ២ ឆ្នាំ។
ខ្សែបម្រើរូបនេះត្រលប់ទៅ San Siro សម្រាប់ការប្រកបអាជីពជាលើកទី ២ ជាមួយក្រុម AC Milan រហូតដល់ឆ្នាំ ២០២៣ ដោយកាលពីមុនគាត់បានទៅលេងនៅក្លឹបអំឡុងយុទ្ធនាការ ២០១៨/១៩ ។
ថ្វីបើបានបង្ហាញខ្លួនជាង ៤០ ដងសម្រាប់ក្រុមតោខៀវ Chelsea ក្នុងរដូវកាលដំបូងរបស់គាត់ក៏ដោយ ក៏គាត់នៅតែមិនមានឱកាសបង្ហាញទម្រង់លេងឱ្យ Chelsea ខណៈដែលក្លិបបានឱ្យ Bakayoko ខ្ចីជើងច្រើនតាំងពីពេលនោះមកដូចជា AC Milan, Monaco, Napoli ហើយចុងក្រោយត្រឡប់ទៅ AC Milan វិញទៀត។
ក្លិប AC Milan មានជម្រើសក្នុងការទិញខ្សែបម្រើរូបនេះផ្ដាច់ពេលកុងត្រាខ្ចីជើងរបស់គាត់ចប់ក្នុងតម្លៃ ២០ លានផោន៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក