Leeds United កំពុងចរចាជាមួយ Man United ជុំវិញកិច្ចព្រមព្រៀងអចិន្រ្តៃយ៍សម្រាប់ Daniel James នេះបើតាមការបញ្ជាក់របស់លោក Fabrizio Romano។
កាលពីថ្ងៃអាទិត្យ The Athletic បានបង្ហាញថា Man United មានបំណងទទួលយកសំណើនិងពិចារណាលក់ខ្សែបម្រើស្លាបសញ្ជាតិវេលស៍រូបនេះ។ បន្ទាប់ពីការវិលត្រឡប់របស់ Cristiano Ronaldo មកកាន់ក្លឹបវិញមានខ្សែប្រយុទ្ធច្រើននៅ Old Trafford ហើយ James អាចនឹងគ្មានឈ្មោះក្នុងបញ្ជីជម្រើសដំបូង១១នាក់។
Leeds បានកោតសរសើរខ្សែប្រយុទ្ធរូបនេះជាយូរមកហើយ។ ពួកគេបានព្យាយាមចុះហត្ថលេខាជាមួយគាត់រយៈពេល ៦ ខែមុនពេល Man United បញ្ចប់កិច្ចព្រមព្រៀងជាមួយ Swansea ក្នុងឆ្នាំ ២០១៩ ។ Man Utd ចង់បានតម្លៃខ្លួនកីឡាកររូបនេះ២០លានផោនហើយការពិភាក្សារវាងក្លឹបទាងពីរកំពុងបន្ត ខណៈដែល Leeds ក៏និងកំពុងនិយាយជាមួយកីឡាករផ្ទាល់ផងដែរ។
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក