Edinson Cavani នឹងស្នាក់នៅ Manchester United បន្ទាប់ពីអ៊ុយរូហ្គាយលុបចោលការកោះហៅចូលជម្រើសជាតិ

Edinson Cavani ត្រូវបានកោះហៅចូល​ជម្រើស​ជាតិអ៊ុយរូហ្គាយ ប៉ុន្តែ​គាត់​ប្រហែល​ជាមិន​ទៅ​ចូល​រយម​នោះ​ទេត្ ដេលមានន័យថាគាត់នឹងនៅជាមួយក្រុម Manchester United នៅខែក្រោយ និងចៀសវាងការធ្វើ​ចត្តាឡីស័ក​បន្ទាប់​ពី​មក​វិញ។

0_GettyImages 1232186223

មានសេចក្ដីប្រកាសកាលពីសប្តាហ៍មុនថាក្លឹបទាំង ២០ នៅ Premier League បានយល់ព្រមថា នឹងមិនដោះលែងកីឡាករឱ្យ​លេង​នៅ​ក្នុង​ជម្រើស​ជាតិនានាឡើយប្រសិនបើពួកគេត្រូវបានកំណត់ឱ្យទៅប្រកួតនៅតាមបណ្តាប្រទេសនានានៅក្នុងបញ្ជីក្រហមរបស់ចក្រភពអង់គ្លេស។ អ្នកដែលសម្រេចចិត្តទៅនឹងត្រូវបង្ខំឲ្យនៅដាច់ដោយឡែករយៈពេល ១០ ថ្ងៃនៅពេលពួកគេត្រលប់មកចក្រភពអង់គ្លេសវិញ ហើយនឹងខកខានការប្រកួតផងដែរ។

0_Premier League Manchester United V Fulham

Cavani ត្រូវបានគេដាក់ឈ្មោះក្នុងក្រុមជម្រើសជាតិអ៊ុយរូហ្គាយ ហើយនឹងត្រូវអវត្តមានសម្រាប់ការប្រកួតក្របខ័ណ្ឌ Premier League ចំនួនពីរលើកគឺការប្រកួត​ដ​ណ្តើមពានរង្វាន់ Carabao Cup និងការប្រកួតបើកឆាកពានរង្វាន់ Champions League របស់ក្រុមបិសាចក្រហម។ លោក Ole Gunnar Solskjaer បានព្រមានខ្សែប្រយុទ្ធជើងចាស់ និងមិត្តរួមក្រុមរបស់គាត់ឈ្មោះ Fred ថាពួកគេនឹងខកខានការប្រកួតលើស​ពី​២​ទៅ​៣​ប្រកួត ប្រសិនបើពួកគេទៅអាមេរិកខាងត្បូង។

47275275 0 Image A 40_1630313599109

Cavani ត្រូវបានកំណត់ថានឹងចូលរួមជាមួយប្រទេសរបស់គាត់នៅខែក្រោយ ប៉ុន្តែបើគាត់​ទៅ គាត់នឹងត្រូវបង្ខំឱ្យនៅដាច់ដោយឡែក​ហើយ​មក​អងស់គ្លេស​វិញ​នឹង​ខាតការ​ប្រកួត​ជាច្រើន។ យោងតាមស្ថានការណ៍ដែលបានកើតឡើងចំពោះកីឡាករមកពីប្រទេសអង់គ្លេស សមាគមបាល់ទាត់អ៊ុយរូហ្គាយបានសម្រេចចិត្ត​លុប​ចោល​ការកោះហៅ Edinson Cavani ។

ភាគច្រើនប្រទេសនានានៃអាមេរិកខាងត្បូងត្រូវបានបញ្ចូលក្នុងបញ្ជីក្រហមរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស ហើយការលើកលែងចំពោះការរឹតបន្តឹងការធ្វើដំណើរមិនត្រូវបានផ្តល់ឱ្យកីឡាករបាល់ទាត់ឡើយ។ ប្រធានក្របខ័ណ្ឌ Premier League ដំបូងបានបញ្ចុះបញ្ចូលរដ្ឋាភិបាលសម្រាប់ការលើកលែងនេះហើយបានជួបជាមួយ​នាយកដ្ឋានប្រព័ន្ធផ្សព្វផ្សាយវប្បធម៌ និងកីឡាដើម្បីបង្កើតសំណុំរឿងរបស់ពួកគេ។

PRI_196286174

ទោះយ៉ាងណា Sportsmail បានបង្ហាញថាការលើកលែងនេះនឹងមិនត្រូវបានផ្តល់ឱ្យទេ ដែលនាំឱ្យមានការខ្វែងគំនិតគ្នាថាតើកីឡាករនឹងមានសេរីភាពក្នុងការបំពេញកាតព្វកិច្ចអន្តរជាតិឬយ៉ាងណា។ លោក Ole Gunnar Solskjaer បានព្រមានតារា Cavani ថាសុខភាពរបស់គាត់នឹងត្រូវរងផលប៉ះពាល់ដោយការ​ធ្វើចត្តាឡីស័ក។

Cavani បានបង្ហាញពីការមិនសប្បាយចិត្តរបស់គាត់ ជាមួយនឹងជំហរចង់​លេង​ឱ្យ​ជម្រើសជាតិ ហលយ​ប្រទេស​របស់​គាត់ជាប្រទេសដែលមានឈ្មោះក្នុងបញ្ជីក្រហមហើយ​គាត់បានផុសលើបណ្តាញសង្គមដោយបង្ហោះរូបថតអេក្រង់នៃសេចក្តីថ្លែងការណ៍ដោយមានសញ្ញាសួរជាច្រើន។

អ៊ុយរូហ្គាយមានការប្រកួតជម្រុះបាល់ទាត់ពិភពលោកចំនួន ៣ ដែលនឹងចាប់ផ្តើមនៅដើមខែកញ្ញា ទល់នឹងប៉េរូ បូលីវី និងអេក្វាឌ័រ ហើយCavani ត្រូវបានគេរំពឹងថានឹងដើរតួយ៉ាងសំខាន់។លោក Ole បាន​និយាយ​អំពី​ផលប៉ះពាល់របស់​ពួក​គេ​ជាមួយក្លិបថា៖" វាជាការពិតប្រសិនបើអ្នកចំណាយពេល១០ ថ្ងៃនៅក្នុងសណ្ឋាគារដែលនៅដាច់ពីគេ ដោយគ្មានឱកាសហ្វឹកហាត់ គ្មានឱកាសដើម្បីរក្សាសុខភាពរបស់អ្នកនោះ អ្នកត្រូវការពេល ១០-១៤ ថ្ងៃទៀតដើម្បីធ្វើឱ្យប្រសើរឡើងវិញ។

"វាជាស្ថានភាពមិនអាចទៅរួចសម្រាប់ក្លឹប វាជាស្ថានភាពមិនអាចទៅរួចសម្រាប់កីឡាករ"។

“ យើងយល់ថាមានច្បាប់ និងបញ្ហាធំទូលាយនៅទីនេះ ហេតុនេះហើយបានជាយើងត្រូវធ្វើតាមច្បាប់ហើយបន្តអនុវត្តវា។ ខ្ញុំមិនចង់ក្លាយជាអ្នកត្អូញត្អែរទេ ប៉ុន្តែប្រសិនបើមានជម្រើសសម្រាប់ខ្ញុំលេងនៅន័រវែស ឬលេងឱ្យ Man United ខ្ញុំដឹងថាអ្នកណាជានិយោជករបស់ខ្ញុំ។

“ បាទវាជាប្រទេសរបស់ខ្ញុំ ប៉ុន្តែច្បាប់គឺដូចពេលបច្ចុប្បន្ន ទោះយ៉ាងណាក៏ដោយខ្ញុំមិនមែនជាកីឡាករទៀតទេ”៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: