ក្លឹប Borussia Dortmund ប៉ុន្មានថ្ងៃចុងក្រោយ មានដំណឹងថាអាចជានឹងលក់ចេញ Erling Haaland មុនបិទទីផ្សារដោះដូរនៅចុងខែសីហា ទៅឲ្យភាគីក្លឹបបារាំង Paris Saint-Germain ដែលពួកគេត្រៀមបាត់បង់ Kylian Mbappe។
ឆ្លើយតបទៅនឹងចចាមអារ៉ាមដែលគេថា PSG អាចចាយលុយ ១៧១ លានផោន ថ្ពក់យក Haaland នៅថ្ងៃអង្គារស្អែកនេះ ក៏ត្រូវបាន Zorc ប្រាប់មកវិញ៖ "យើងគឺជាក្លឹបបាល់ទាត់ យើងមិនមែនជាធនាគារដើម្បីតែទទួលប្រាក់នោះទេ យើងដាក់ផែនការណ៍បែបណាគឺច្បាស់លាស់បែបហ្នឹងហើយ គ្មានការផ្លាស់ប្តូរទេ"។
លោកសង្កត់ធ្ងន់៖ "ខ្ញុំគិតថាយើងមានតែត្រូវប្រឈមនឹងចចាមអារ៉ាមដែលកំពុងសាយភាយរយៈពេល ២ ថ្ងៃចុងក្រោយនេះទៀត តែច្បាស់សំខាន់លើយើង ពីផែនការណ៍ដែលត្រូវធ្វើ ដោយមិនចាំបាច់ខ្វល់ខ្វាយពីរឿងដទៃទៀតឡើយ"៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក